ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រទះឃើញស្ត្រីម្នាក់ត្រូវបានប្តីអារកសម្លាប់រួចក៏ចងកសម្លាប់ខ្លួនជាក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អ្នករស់នៅជិតខាង កាលពីវេលាម៉ោង៦និង៣០ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងបន្ទប់ជួលលេខ១៣ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុប្តីប្រពន្ធទាំង២នាក់មិនមានលឺសូរសម្លេងឈ្លោះប្រកែកគ្នានោះទេ គឺមានសភាពនិយាយគ្នាធម្មតាដូចសព្វដង លុះព្រឹកថ្ងៃកើតហេតុ ថ្ងៃ១១ ខែវិច្ឆកា ដោយសារអ្នកជិតខាងមិនឃើញប្តីប្រពន្ធទាំង២បើកទ្វារចេញទៅធ្វើការ ទើបមានការងឿងឆ្ងល់ដោយបានហៅជាច្រើនម៉ាត់ នៅតែមិនឆ្លើយ ក៏នាំគ្នាបើកបង្អួចមើល ក៏ស្រាប់ឃើញស្រ្តីរងគ្រោះដែលត្រូវជាប្រពន្ធបានគេងស្លាប់បាត់ទៅហើយ ទើបនាំគ្នាធាក់ទម្លុះទា្វរចូលទៅតែម្តង ពេលចូលដល់ ក៏ប្រទះឃើញសុទ្ធតែឈាមនៅពេញក្រោមគ្រែ ហើយបុរសជាប្តីដែលគេស្គាល់ឈ្មោះថា តាខ្លី បានចងក សម្លាប់ខ្លួននៅក្បែរនោះតែម្តងទាំងអក្រាតកាយ ទើបមានការផ្អើលឆោឡោរដល់ប្រជាពលរដ្ឋនៅក្បែរនោះ ហើយបានរាយការណ៍ដល់សម្ថិតកិច្ចប្រចាំមូលដ្ឋាន និងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យ និងប្រគល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ