ខេត្តសៀមរាប ៖ បុគ្គលិកអ្នកយកព័ត៌មាន របស់ស្ថានីយទូរទស្សន៍ CNC ចំនួន ៣នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តលើជាតិលេខ៦៧ ពីខេត្តសៀមរាបឆ្ពោះទៅខេត្តឧត្តរមានជ័យ ស្ថិតក្នុងស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ជន រងគ្រោះ ២នាក់របួសធ្ងន់ និង ម្នាក់របួសស្រាល ក្នុងនោះទី១- ឈ្មោះ ថាំង ចាន់ថារ៉ាន់ ,ទី២- ឈ្មោះ ទេព ពិសិទ្ធ និងទី៣- ឈ្មោះ ង៉ាន់ សំណាង។
ចំណែកជនរងគ្រោះបានអោយដឹងថា «ពួកខ្ញុំទាំង ៣នាក់ចេញដំណើរពីរាជធានីភ្នំពេញដើម្បីចុះទៅយកព័តកម្មវិធីកាកបាទក្រហមកម្ពុជា ដែលធ្វើដំណើរឆ្លងកាត់ខេត្តសៀមរាបទៅខេត្តឧត្តរមានជ័យ ប៉ុន្តែដល់ពាក់កណ្តាល បានជួបឧបសគ្គក្រឡាប់រថយន្តតែម្តង»។
ក្រោយកើតហេតុ ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានបញ្ចូនជនរងគ្រោះទៅសង្គ្រោះនៅ មន្ទីរពេទ្យភ្លាមៗផងដែរ ៕ ប៊ុនរិទ្ធី