ខេត្តតាកែវ៖ ក្រសួងធនធានទឹកបានផ្សព្វផ្សាយយ៉ាងដូច្នេះថា៖ «សំណង់បង្ហៀរនៃទំនប់អាងទឹកដងខ្ញម មានទីតាំងស្ថិតនៅព្រំប្រទល់ក្រុងដូនកែវ និងស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានទឹកភ្លៀងហូរច្រោះដាច់ដោយអន្លើៗ ។
ដើម្បីធានានូវការថែរក្សាទឹកទុកសម្រាប់បំរើដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យមន្ត្រីបច្ចេកទេស ចល័តគ្រឿងចក្រទាំងយប់ ដើម្បីធ្វើការជួសជុលឡើងវិញជាបន្ទាន់ ។ មកទល់ព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ការងារជួសជុលឡើងវិញបានបញ្ចប់ជាស្ថាពរហើយ» ៕