ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរដែលធ្វើសកម្មភាពបាញ់ប្លន់នារីម្នាក់ធ្លាយមាត់របួសធ្ងន់ យកម៉ូតូបានសម្រេចនៅខណ្ឌ៧មករានោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលា ម៉ោងប្រហែល ១២:០០នាទី កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំលាំង អធិការដ្ឋាននគរបាលខណ្ឌ សែនសុខ ក្រោមកិច្ចសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រតិបត្តិការបង្ក្រាបករណី លួច មានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងបាញ់ប្លន់យកម៉ូតូ ) ចំនួន០២ទីតាំង ផ្សេងគ្នា ទីតាំងទី១ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ៖

ទី១-ឈ្មោះ ភិន ចាន់ដារ៉ូត ភេទប្រុស អាយុ២៤ឆ្មាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខផ្លូវ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទី២-ឈ្មោះ ម៉ែន រ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

ទី៣-ឈ្មោះ ឃឺត ឌីលុច ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣៨Eo ផ្លូវលេខ២១៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទី៤-ឈ្មោះ ហុឹម ស្រីពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ទី៥-ឈ្មោះ ហុឹម វៃ ភេទស្រី ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ទី៦-ឈ្មោះ ឡន ម៉ៃយ៉ាន ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់ផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ និងចាប់យកវត្ថុតាងមាន ៖

អាវុធខ្លីចំនួន០២ដើម ម៉ាកK59 រលប់លេខ បង់០១ និងគ្រាប់៥គ្រាប់ , អាវុធខ្លីម៉ាក ប៉េអាកុល ប្រើហ្គាស ០១ , ដាវសាម៉ូរៃ០១ , IDពណ៌ខ្មៅ០១ , ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ធំល្មម , ជញ្ជើងថ្លឹងគ្រឿងញៀនចំនួន០១ , ម៉ូទ័រមួយគ្រឿង ម៉ាកមូស , សំភារ:ជក់គ្រឿងញៀនមួយចំនួន , ម៉ូតូម៉ាកZoomer X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GP-9136 , ម៉ូតូម៉ាក ViVa ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1ដ-4175 , ដែក សំរាប់កាច់កម៉ូតូចំនួន០៣ដើម , ដង្កាប់កែច្នៃចំនួន០១ , កន្រ្តៃកាត់ដែកចំនួន០១ , ស្លាក លេខម៉ូតូមួយបន្ទះ មានលេខ ភ្នំពេញ 1GP-0078 , ដែកឆាមពីរ សោរម៉ូតូមិនទាន់កែច្នៃមួយចំនួន ចង្អើរម៉ូតូ ០១ ។

ទីតាំងទី២ នៅចំណុច ផ្ទះលេខ២៨ ជាន់ទី២ ផ្លូវ លេខ៥៩០ ក្រុមទី៤៨ ភូមិ១០ សង្កាត់ បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖ ទី១-ឈ្មោះ ហេង សាវុធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវ លេខ២៨ ផ្លូវលេខ , ទី២ ឈ្មោះ បិត សិលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ បណ្ដោះអាសន្ន ក្នុងព្រលានយន្តហោះពោធិ៍ចិនតុង និងចាប់យកវត្ថុតាងមាន៖ ម៉ូតូមួយគ្រឿងម៉ាក ViVa ពណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-1862 , សំភារ:សំរាប់ជក់គ្រឿងញៀនមួយចំនួ , កាំបិតបុ័ងតោ០១ និងដាវសាម៉រៃ ០១ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចយើងបានសម្រេចប្រគល់ជនសង្ស័ទាំង០៨នាក់រួមទាំងវត្ថុតាង ប្រគល់ទៅឲ្យការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ស តារា


ចែករំលែក៖