ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកបើកបរ និងព្រូរថយន្ត២នាក់រក្សាទុកគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ខណៈកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយ កម្លាំងចរាចរណ៍ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម ចុះរៀបចំរដ្ឋបាលជាចំហរ ក្នុងគោលបំណង ត្រួតពិនិត្យអាវុធជាតិផ្ទុះ បានត្រួតពិនិត្យទៅលើរថយន្ត១គ្រឿងម៉ាកសាំងយ៉ុងរកឃើញអ្នក បើកបរ និងអ្នករួមដំណើរ (ព្រូថយន្ត) មានរក្សាទុកថ្នាំញៀន ហើយត្រូវបានកម្លាំងឃាត់ខ្លួន ចាត់ការតាមច្បាប់ ។

ការឃាត់ខ្លួនសង្ស័យទាំង២នាក់ខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៨ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ទោឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀមបានឲ្យដឹងថា នៅវេលាម៉ោងនិងចំណុចខុំាងលើ កម្លាំងរបស់លោកបានចុះរៀបចំសុខសន្តិសុខ សណ្តាប់ ធ្នាប់ ពោលគឺពិនិត្យរកអាវុធជាតិផ្ទុះ ក៏បានឆែកឆេរទៅលើរថយន្ត១គ្រឿងម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាក លេខភ្នំពេញ2P-7159 បើកបរដោយឈ្មោះ ហុង សុខនី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី និងឈ្មោះ ស៊្រាន បារាំង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរព្រូរថយន្ត ។

លោកបន្តថា ក្រោយពិនិត្យកម្លាំងបានរកឃើញរកឃើញថ្នាំញៀនចំនួន២កញ្ចប់តូច ទូស័ព្ទ ៣គ្រឿង ចំពុះទង់ចំនួន១ ខ្សែដៃលោហៈធាតុពណ៌លឿង១ខ្សែ ខ្សែកលោហៈធាតុពណ៌ស១ខ្សែ ចិញ្ចៀនលោហៈធាតុ១វង់ ប្រាក់រៀល៤០ម៉ឺនរៀល។ អ្នកទាំងពីរមានទីលំនៅភូមិ ខ្លូយទី ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើនេះ កម្លាំងបានកសាងសំណុំរឿងចាត់ការបន្តដើម្បី ផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ


ចែករំលែក៖