ព័ត៌មានទាន់ហេតុការណ៍៖

កំពុងអង្គុយលើម៉ូតូលក់គ្រឿងញៀន នគរបាលទៅដល់ចាប់ជាប់

ចែករំលែក៖

ខេត្តរតនគិរីៈ យុវជនម្នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមដងផ្លូវជាតិលេខ៧៨A ត្រង់ចំណុចជើងវត្តភ្នំស្វាយ សង្កាត់កាចាញ ក្រុងបានលុងពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុថ្នាំញៀន២ថង់តូច ។

មន្ត្រីនគរបាលសង្កាត់កាចាញ បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនខណៈកំពុងអង្គុយលើម៉ូតូម្នាក់ឯងហើយពេលឃើញមើលទៅគួរឲ្យសង្ស័យ បានហៅសួរនាំ និងឆែកឆេររកឃើញមានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក)ចំនួន២កូនថង់តូច -ទូរស័ព្ទNokia ១គ្រឿង -ម៉ូតូ ម៉ាកwave ឆ្លាម ពណ៌ខ្មៅ ១គ្រឿងសម្រាប់ជិះធ្វើសកម្មភាព -ប្រាក់រៀល ៦០០០០រៀល -ប្រាក់បាត៤០បាត ។

មន្ត្រីដដែលបានបន្តថា ជនសង្ស័យមានឈ្មោះ សេង វាសនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុង បានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់វិធានការទៅតាមនីតិវិធី ៕ សហការី


ចែករំលែក៖