ខេត្តពោធិ៍សាត់៖ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកកណ្តៀងម្នាក់ នាមញឹក បាន បានទទួលមរណភាពនៅក្នុងអង្រឹង ស្ថិតនៅក្នុងបន្ទាយកងរាជអាវុធហត្ថស្រុកកណ្តៀងតែម្តង។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
មូលហេតុនៃមរណភាពនេះ គេសង្ស័យបណ្តាលមកជំងឺខ្យល់គរ៕ ប៉ឹម ពិន