ភ្នំពេញ៖ រថយន្តម៉ាកTRITONមួយគ្រឿងបើកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតចំណែករថយន្តបួសចង្កូតឡើងលើទ្រូងផ្លូវទៅម្ខាងទៀតបែកកង់ទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅគល់ស្ពានអាកាសស្ទឹងមានជ័យខាងលិច ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកTRITON ព័ត៌ស ពាក់ស្លាកលេខភ្នំពេញ2AI 4764 បើបបរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតហើយរថយន្តក៏រ៉េចង្កូតទៅខាងស្តាំបន្ទាប់មកក៏បានបួងចង្កូតមកឆ្វេងវិញបន្តឡើងរំលងរបាំងផ្លូវទៅម្ខាងទៀតបែកកង់ទៅមុខលែងរួច។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានដោះដូកង់បំណងចេញដំណើរទៅមុខទៀតតែត្រូវបានសមត្ថកិច្ចចុះមកដល់ក៏ធ្វើការឃាត់រថយន្តខាងលើនិងទំនាក់ទំនងទៅជំនាញចរាចរណ៍រាជធានីដើម្បីធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ