ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួន បុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ដែលប៉ុនប៉ងរំលោភ តែមិនបានសម្រេចកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៤និង ០០នាទីព្រឹក ចំណុច ៖ផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិ ពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។
ជនសង្ស័យ ១នាក់៖ ឈ្មោះ ស្រ៊ន ស្រ៊ុយ ភេទ ប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិពោធិ៍រាម្មា ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ បានត្រូវលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនពីបទ “ប៉ុនប៉ងរំលោភ” តាមមាត្រា២៧ និងមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។ នីតិភាពនៃការរួមភេទត្រូវបានកំណត់ចាប់ពីអាយុ១៥ឆ្នាំ ឡើងទៅ។
សូមបញ្ជាក់ថា: កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង០៤ និង ០០នាទី ទៀបភ្លឺ ជនរងគ្រោះ ឈ្មោះ ស.គ.ស ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិ ពោធិរាម្មា ឃុំ ព្រែកស្ដី ស្រុកកោះធំ ខេត្ដ កណ្ដាល មុខរបរ មេផ្ទះ កំពុងតែដេកក្នុងមុងជាមួយនឹងកូនប្រុសពីរអ្នកទៀត ក្រោយពេលប្ដីរបស់ជនរងគ្រោះបានទៅកាប់ជ្រូកឱ្យគេនៅខាងមុខផ្ទះ លុះក្រោយពេលឃើញប្ដីមិននៅផ្ទះដូចនេះ ជនសង្ស័យឈ្មោះស្រ៊ន ស្រ៊ុយ បានបើកមុងចូលធ្វើសកម្មភាពចាប់ជនរងគ្រោះ រំលោភសេពសន្ថវៈ ប៉ុន្ដែដោយជនរងគ្រោះដឹងខ្លួនទាន់ ក៏បានច្រានជននោះចេញនឹងស្រែកឱ្យគេជួយ បន្ទាប់ផ្អើលឆោឡោឡើងជនសង្ស័យបានរត់គេចបាត់តែម្ដងទៅ។ ក្រោយមកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដីតែម្ដង ។
ក្រោយទទួលបានបណ្ដឹង កម្លាំងនគរបាលប៉ុស្ដិ៍បានចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាក់ការបន្តតាមនីតិវិធី ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាចូលទៅក្នុងមុងរបស់ជនរងគ្រោះ ក្នុងគោលបំណងដើម្បីចាប់រំលោភសេពសន្ថវៈជនរងគ្រោះ ប្រាកដមែន ដោយាសារតែប្ដីនាងពុំនៅ តែត្រូវនាងដឹងខ្លួនទាន់រួចធាក់ខ្លួនចេញ រួចខ្លួនបានគេចខ្លួន ប្រាកដមែន៕ ឆ ដា