ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលាខណ្ឌដូនពេញ បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ និងមានការចូលរួមពីលោក លោកស្រី អភិបាលរង លោកនាយក នាយករង និងមន្ត្រីក្រោមឱវាទទាំងអស់ ។
ក្នុងនោះលោកអភិបាលក៏បានណែនាំ និងផ្តាំផ្ញើ ព្រមទាំងដាក់ចេញនូវផែនការចាំបាច់ផ្សេងៗ ទៅដល់កងកម្លាំងទាំងអស់អោយកចិត្តទុកដាក់ និងអនុវត្តន៏ការងារទៅតាមបទបញ្ជាអោយបានល្អ ដើម្បីថែររក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថេរភាពសង្គម ជូនប្រជាពលរដ្ឋទូទៅ ។
បន្ថែមពីលើនឹងលោក អភិបាលខណ្ឌ បានផ្តល់នូវការលើកទឹកចិត្តដល់កងកម្លាំងរួមមានៈ
-ឧបត្ថម្ភអង្គភាពអធិការដ្ឋាននគរបាលខណ្ឌចំនួន ១,០០០,០០០៛ និងកម្លាំងអធិការនគរបាលខណ្ឌចំនួន ៩៣នាក់/ម្នាក់ ២០,០០០៛ ទឹកក្រូច ៣០កេះ ទឹកបរិសុទ្ធ ៣០កេះ
-ឧបត្ថម្ភអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួន ១,០០០,០០០៛ និងកម្លាំងកងរាជអាវុធហត្ថចំនួន ៧៨នាក់/ម្នាក់ ២០,០០០៛ ទឹកក្រូច ២០កេះ ទឹកបរិសុទ្ធ ២០កេះ
-ឧបត្ថម្ភផ្នែកប្រជាការពារចំនួន ១,០០០,០០០៛ និងកម្លាំងប្រជាការពារខណ្ឌចំនួន ៧៨នាក់/ម្នាក់ ២០,០០០៛ ទឹកក្រូច ២០កេះ ទឹកបរិសុទ្ធ ២០កេះ សរុបថវិកាចំនួន ៧,៩៨០,០០០រៀល ៕ ស តារា