ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៥នាក់ញៀនថ្នាំត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចំណុះអធិការក្រុងសៀមរាប និង កម្លាំងប្រជាការពារភូមិបានចុះបង្ក្រាបករណី រក្សាទុក និងចាត់ចែងឲ្យប្រើប្រាស់ សារធាតុញៀនខុសច្បាប់ឈានដល់ឃាត់ខ្លួនបានជនសង្ស័យ៥នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ។

ហេតុការណ៍នេះ បានធ្វើឡើងកាលពីវេលាម៉ោង២០ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

លោកវរេសនីយ៍ទោ ណាម ណម នាយរងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់ថា ជនសង្ស័យ ទាំង ០៥នាក់នោះមាន ៖

ទី១/ឈ្មោះ ឈុំ សិរីមាន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន (រក្សាទុកនិងចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី២/ឈ្មោះ ស្ងួន នសំបូរ ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរគ្មាន ទី (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៣/ឈ្មោះ ពៅ ពិសិដ្ឋ ហៅ ញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៤/ ឈ្មោះ គង់ វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)ទាំង៤នាក់ខាងលើមានទីលំ នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប និង

ទី៥/ ឈ្មោះ កង សាមន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរគ្មានទីលំនៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុក ជីក្រែង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។

ក្រោយឃាត់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក៤កញ្ចប់ ស្មើនឹងទំងន់០,៨ក្រាម ទាំងសំបក ទូរស័ព្ទដៃ០៥គ្រឿង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងខ្នោះដៃ១គូ ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមនីតិវិធី៕ ប៊ុនរិទ្ធី


ចែករំលែក៖