ព័ត៌មានទាន់ហេតុការណ៍៖

កាំកុងត្រូល ដកហូតភេសជ្ជៈមួយចំនួនដែលវេចខ្ចប់មិនប្រក្រតីនិងហួសសុពលភាពប្រើប្រាស់

ចែករំលែក៖

ភ្នំពេញៈ អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៥និង១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ សាខាកាំកុងត្រូលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីនៃសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផែស្ងួតចុងទី ដោយមានកិច្ចសហការពីសាលាប៊ែលធីផង បានបន្តចុះត្រួតពិនិត្យ នៅតាមសាខាសាលាចំនួន៤ គឺសាខាទី ៧-៨-១១-១៧ ដោយផ្តោតទៅលើប្រក្រតីភាព អនាម័យ និងភាពអនុលោមនៃទំនិញដែលបានដាក់តាំងលក់ព្រមទាំងធ្វើតេស្តបឋមលើគំរូមួយចំនួន ដូចជាប្រហិតសាច់ សរសៃគុយទាវ មី សាច់ប៉ាតេ ជាដើម ។

តាមរបាយការណ៍អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ជាលទ្ធផលក្នុងប្រតិបត្តិការនេះបានបង្ហាញថាពុំមានវត្តមានសារធាតុគីមីហាមឃាត់ទេ។ដោយឡែកទំនិញវេចខ្ចប់ស្រេចមានសភាពខុសប្រក្រតី ហួសកាលបរិច្ឆេទ ត្រូវបានដកហូតរួមមាន:

-ទឹកក្រូច7up ចំនួន ៤៨ ដប

-ទឹកICHITAN ចំនួន ១០ ប្រអប់ក្រដាស

-ទឹកភេសជ្ជ:យេន យេន ចំនួន ៨ដប

-ទឹកOISHI Zantac ចំនួន ១០ ដប

-ទឹកក្រូច Pepsi -Fanta ចំនួន ៤ដប

-ទឹកMountain dew ៦ដប

-Carabao ចំនួន ១កំប៉ុង

-ទឹកសណ្តែក Latasoy ចំនួន ២ប្រអប់។

យ៉ាងណាមន្ត្រីកាំកុងត្រូលបញ្ជាក់ថា ស្ថាប័នមួយនេះនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចុះត្រួតពិនិត្យគុណភាពទំនិញ កាលបរិច្ឆេទប្រើប្រាស់ទំនិញ និងការវេចខ្ចប់ទំនិញ ប្រយោជន៍បម្រើសុខភាពប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ៕ ប្រាថ្នា


ចែករំលែក៖