ព័ត៌មានទាន់ហេតុការណ៍៖

ខូចណាស់! រំលោភនារីសតិមិនប្រក្រតីរហូតមានផ្ទៃពោះ៤ខែ

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្ត្រីជំនាញអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានបញ្ជូនជនសង្ស័យម្នាក់ទៅស្នងការខេត្តប៉ៃលិន ក្នុងករណីចាប់រំលោភសេពសន្ធវៈទៅលើនារីម្នាក់មានសតិមិនប្រក្រតីរហូតបានសម្រេច ហើយមានផ្ទៃពោះដល់៤ខែ ត្រូវបានបងប្អូនសាច់ញាតិទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្ថិ៍ឃុំស្ទឹងត្រង់រួច ក៏បញ្ជូនជនសង្ស័យបន្តមកអធិការនគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តប៉ៃលិន។

តាមនគរបាលជំនាញប៉ុស្ថិ៍ឃុំស្ទឹងត្រង់បានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្ដឹងពីបងប្អូនសាច់ញាតិជនរងគ្រោះរួច សមត្ថកិច្ចបានទៅស្រាវជ្រាវដល់ផ្ទះជនរងគ្រោះ បន្ទាប់ពីបានសួរនាំរួច ក៏ឈានចុះឃាត់ខ្លួនជនសង្ស័យបានហើយក៏បញ្ជូនជនសង្ស័យបន្តមកកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីសួរនាំកសាងសំណុំរឿងបន្តទៅស្នងការខេត្តប៉ៃលិន។

ហេតុការណ៍ដែលចាប់ឃាត់ខ្លួនជនសង្ស័យតាមពាក្យបណ្ដឹងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

ប្រភពបានឲ្យដឹងថា ករណីរំលោភសេពសន្ធវៈ ស្ថិតនៅភូមិអូរ៧៥ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជនសង្ស័យឈ្មោះលីម យ៉េង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកេីតហេតុខាងលើ បានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ អាយុ១៦ឆ្នាំ មានកូនក្នុងពោះ៤ខែ។ ជនរងគ្រោះមិនសូវមានសតិល្អគ្រប់គ្រាន់ទេ នេះបើតាមម្តាយជនរងគ្រោះ។

ជនសង្ស័យបានសារភាពថា នពិតជាបានរំលោភទៅលើជនរងគ្រោះពិតប្រាកដមែន ។

ករណីនេះអធិការស្រុកសាលាក្រៅឃាត់ខ្លួនជនសង្ស័យរួចបញ្ជូនទៅស្នងការខេត្តចាត់ការតាមច្បាប់ ៕ ស សារ៉េត


ចែករំលែក៖