ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នា២០១៧ វេលាម៉ោង៨និង៣០នាទី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខណ្ឌដូនពេញ នៅសាលប្រជុំសាលប្រជុំសាលាខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីអភិបាលរងខណ្ឌ លោកនាយក-នាយករងខណ្ឌ សង្កាត់និងប៉ុស្តិ៍ទាំង11 ទីរួមផ្សារទាំង3 និងការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ ព្រមទាំងផ្សារទាំង០៣ ផងដែរ ។
ក្នុងកិច្ចប្រជុំនោះដែរ បានឆ្លងរបៀបវារៈដូចខាងក្រោម៖
១-ប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខណ្ឌដូនពេញ
២-ការងារកសាងផែនទី កំណត់គោលដៅដែលងាយរងគ្រោះនិងប្រឈមជាងគេ ក្នុងខណ្ឌដូនពេញ។
៣-ផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣១ អនក្រ.បក ស្តីពី លក្ខខណ្ឌនិងវីធាននានា ស្តីពីការបង្ការ និងពន្លត់អគ្គីភ័យ របស់រាជរដ្ឋាភិបាលផងដែរ ៕ស តារា