ខេត្តកំពតៈ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយបុរសម្នាក់ ត្រូវរថយន្តធុនធំ បុកពេញទំហឹងខណកំពុងជិះម៉ូតូនៅលើផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង៦និ២០នាទីព្រលប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ក្នុងភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ខេត្តកំពត ។
សមត្ថកិច្ចនគរបាលចរាចរស្រុកដងទង់ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើដោយរថយន្តធុនធំ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4344 ធ្វើដំណើរតាមផ្លូវជាតិលេខ៣មានទិសពីលិចទៅទិសកើតដោយបើកបរ មិនប្រកាន់ស្តាំ។ លុះជិះទៅដល់កន្លែងកើតហេតុក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះឈ្មោះ វ៉ែប ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅស្រុកត្រាំកក់ ខេត្តតាកែវកំពុងបើក ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AM-4776 បញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ហើយ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់។
បន្ទាប់មកសមត្ថកិច្ចនគរបាលមូលដ្ឋានបានទៅដល់ ហៅរថយន្តសាមុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកដងទង់ និងបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលល្អាង រង់ចាំប្រគល់ឲ្យជនរងគ្រោះវិញ ៕ សហការី