ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មបិទផ្លូវទាមទារថៅកែបើកប្រាក់ខែនៅភូមិព្រែកសំរោងនោះរំសាយការបិទផ្លូវហើយ

ចែករំលែក៖

ខេត្តកណ្តាល៖ កម្មករ កម្មការិនីជិង១ពាន់នាក់បាននាំគ្នារំសាយការបិទផ្លូវដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ បន្ទាប់ពីមានអន្តរាគមន៍ពីសមត្ថកិច្ច និងតំណាងក្រុមហ៊ុនបានអនុញ្ញាតឲ្យតំណាងកម្មករចូលជួបចរចាគ្នា។

សូមបញ្ជាក់ថា បាតុកម្មរបស់កម្មករបិទផ្លូវលេខ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីទាមទារឲ្យថៅកែរោងចក្រស្កាយមែនអិលភីរៀ បើកប្រាក់ខែ។

សមត្ថកិច្ចជាច្រើនបានចុះអន្តរាគមន៍សម្រួលក្នុងបញ្ហានេះ ហើយនៅវេលាម៉ោង១២និង១៥នាទី ក្រុមកម្មករបានរំសាយការបិទផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ ក្រោយតំណាងក្រុមហ៊ុនអនុញ្ញាតឲ្យតំណាងកម្មករចូលចរចាគ្នា៕ ឆដា

 


ចែករំលែក៖