ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ កូនក្មួយដែលកំពុងធ្វើការនៅប្រទេសក្រៅត្រូវរក្សាក្រដាសស្នាមការងារទុកអោយបានល្អ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ហ្វេសប៊ុកសម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«កូនក្មួយដែលកំពុងធ្វើការនៅប្រទេសក្រៅត្រូវរក្សាក្រដាសស្នាមការងារទុកអោយបានល្អ

កូនក្មួយកម្មករដែលកំពុងធ្វើការនៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺត្រូវថែរក្សាក្រដាស់ស្នាមនៃកិច្ចសន្យាការងារ ឬសៀវភៅការងារទុកអោយបានល្អ។ នៅពេលដែលកូនក្មួយផុតកិច្ចសន្យាការងារ (ផុតកុងត្រា) នៅទីនោះ ហើយផ្លាស់ទៅធ្វើការនៅកន្លែងផ្សេង ឬវិលត្រឡប់មកធ្វើការងាថ្មីនៅប្រទេសកម្ពុជាវិញ គឺកូនក្មួយនៅតែទទួលបានផលប្រយោជន៍អំពីអតីតភាពនៃការងារដែលក្មួយបានធ្វើ កន្លងមក។ ផលប្រយោជន៍ពីអតីតភាពនៃការងារនេះ គឺនឹងបូកចូលជាមួយការងារថ្មីនៅពេលដែលក្មួយៗដល់អាយុចូលរឺត្រែតឈប់សម្រាកពីការងារ គឺក្មួយៗនឹងទទួលបានប្រាក់ចូលនិវត្តន៍(ប្រាក់រឺត្រែត) ពេញតែម្តង»៕


ចែករំលែក៖