ភ្នំពេញ៖ មនុស្សយ៉ាងតិច៣នាក់ ទាំងខ្មែរ និងបរទេសបានបាត់បង់ជីវិតតែមួយពព្រិចភ្នែក ខណៈដែលជនបរទេស២នាក់បានធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាកស្ព័រ ប្រើប្រាស់ល្បឿនលឿនដូចហោះជ្រុលទៅបុកបុរសម្នាក់ដើរហាត់ប្រាណបណ្តាលឲ្យស្លាប់តែម្តង។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវព្រះសីហនុ(ក្បែរព្រះបរមកោដ្ឋ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលបច្ចុប្បននេះ សមត្ថកិច្ចជំនាញបាននិងកំពុងស្រាវជ្រាវ ពិនិត្យមើល ៕ ជីម ភារ៉ា