ខេត្តពោធិ៍សាត់៖ បទល្មើសនេសាទមិនរើសរដូវសំខាន់ឲ្យតែមានទឹកប្រភេទឩបករណ៍រួមផ្សំហៅ(ប) កើតមានយ៉ាងច្រើនស្អេកស្កាស់មិនក្រោមកន្លះពាន់ខ្សែនោះឡើយ នៅស្រុកក្រគរ និងស្រុកក្ណ្ដៀង ក្រោមការគ្រប់គ្រងរបស់លោក ស្វាយ សំអាត នាយផ្នែក(ស្ដីទី)នៃផ្នែករដ្ឋបាលជលផលក្រគរ ដែលជាមន្រ្តីចូលនិវឌ្ឌន៍ហើយប្រឹងបន្តកំណើត ដើម្បីការងារដែលគេសង្ស័យគាត់មានជំនាញខាងប្រមូលលុយ គ្មានការទប់ស្កាត់ឬធ្វើការបង្រ្កាបទាល់តែសោះ។
បទល្មើសនេសាទប្រភេទឩបករណ៍រួមផ្សំដោយសាច់អួនក្រឡាញឹកទំនើបហៅ(ប)ខាងលើ ក្រុមជនប្រព្រិត្តធ្វើនេសាទចាប់ត្រីដោយគ្មានរើសរដូវនោះឡើយ ពោលគឺឲ្យតែមានទឹកនិយាយរួមទឹកឡើងដល់ណាបទល្មើសប្រភេទនេះកើតមានដល់នោះ ហើយទឹកស្រកដល់ណាបទល្មើសដដែលនេះបន្តកើតមានដដែល បើគិតចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងរហូតដល់ព្រំទល់ ភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកានវិញនោះ បទល្មើសប្រភេទនេះមានច្រើនមិនសន្ធឹកសន្ធាប់មិនក្រោម៥ទៅ៦រយខ្សែនោះឡើយ ដែលក្នុង ១ខ្សែមានប្រវែងចាប់ពី ៥០០ម៉ែត្រទៅ៣០០០ម៉ែត្រ គេចាប់យកត្រីខួបប្រាំងខួបវស្សាមិនថារដូវបើកឬបិទនេសាទនោះទេ បទល្មើសប្រភេទនេះកើតច្រើនស្អេកស្កាស់ជាងគេដូចជា,នៅចំណុចក្រចាប់,តាស្ដី,ដ្រោយស្ដី,ផ្លូវជ័យ,ចំណងក្របី,ជ្រោយវែង,អន្ទង់វ័រ,ក្រឡុកសងក្រង,ជ្រោយផាត់សណ្ដោង,ព្រែកសាឡិត,ក្រឡុកសាឡា,ជ្រោយក្សំ ចំណុចទាំងនេះ ស្ថិតក្នុងឃុំអន្សាចំបក់ ឃុំក្បាលត្រាច ឃុំកំពង់លួង ឃុំស្នាអន្សា និងឃុំកំពង់ពោធិ៍ ស្រុកក្រគរ និងឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ចំណុច និងភូមិសាស្រ្តដូចបានរាបរបខាងលើក្រោមការគ្រប់គ្រងរបស់លោក ស្វាយ សំអាត នាយផ្នែក(ស្ដីទី)នៃផ្នែករដ្ឋបាលជលផលក្រគរ ដែលគេស្គាល់គាត់យ៉ាងច្បាស់ជាមន្រ្តីបានចូលនិវឌ្ឌន៍ទៅហើយនោះ ប៉ុន្តែគាត់នៅខំប្រឹងតោងស្រវេស្រវ៉ាប្រយាកំណើត ក្រោមការជ្រោមជ្រែងពីថ្នាក់ដឹកនាំខេត្តប៉ុន្មាននាក់ទៀត ដែលគេសង្ស័យប្រហែលគាត់អាចពូកែរកលុយ ពិតជាស្របគ្នាណាស់បទល្មើសខាងលើនេះទន្ទឹមនឹងការមិនបង្រ្កាបបើមិនបើកភ្លើងខៀវពីមន្រ្តីជំនាញទេនោះសួរថាកើតមានបានទេ? ឬមួយមានខ្នងបង្អែកធំណាម្នាក់ទៀតនៅពីក្រោយ ទោសជាយ៉ាងណាក៍ដោយក៍គ្មាននណាម្នាក់បានដឹងការពាក់ព័ន្ធច្បាស់លាស់នោះទេ គ្រាន់តែគេដឹងថាការងារបទល្មើសមានលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ជានាក់ទទួលបន្ទុក៕