ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាមប្រុសស្រី៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយចូលមកស្នាក់នៅនឹងធ្វើការដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យ​ ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​ អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌទួលគោក​ ដឹកនាំ​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​រង​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​ បាន​ចុះ​ត្រួតពិនិត្យ​ជន​បររទេស​ ដែល​លួច​ឆ្លង​ដែននិង​ធ្វើ​ការងារ​គ្មាន​ឯកសារ​ត្រឹមត្រូវ ។

ករណីចុះត្រួតពិនិត្យជនបរទេសខាងលើនេះ បានធ្វើឡើងកាលពី រសៀល​នៅ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​​ នៅ​ទីតាំង​ ផ្ទះ​លេខ​៧១A​ ផ្លូវ​១៤៦​ សង្កាត់​ផ្សារ​ដេប៉ូ​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។

លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ ប្រធាន​ការិយាល័យ​ ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​របស់​លោក​បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ៥​នាក់​ក្នុង​នោះ​មាន​ស្រី​មួយ​នាក់​ គ្មាន​លិខិតឆ្លងដែន​ បាន​នាំ​មក​សាកសួរ​នៅ​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ហើយ​បញ្ជូន​ទៅ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​ ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនិងករណីនេះកន្លងមក លោកឧត្ដមសេនីយ៍ទោ អ៊ុក ហៃសីឡា ក៏បានធ្វើការអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។

លោកឧត្ដមសេនីយ៍ទោបានបន្តបន្ថែមទៀតថាកន្លងមកលោកបានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស់ និងសិប្បកម្ម ការដ្ឋាន នានា អស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។

យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោរប្រវេស បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឫ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឫ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឫ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហេស ខ្វះការប្រុងប្រយត្ន័ ឫ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារះប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូស ទុកជាសម្បត្តិរដ្ឋ​ ៕ស​ តារា


ចែករំលែក៖