ព័ត៌មានទាន់ហេតុការណ៍៖

ឃើញប្រពន្ធគេដេកម្នាក់ឯងទំនងពេក ទ្រាំចាប់រំលោភមិនបាន ប្តីនាងមកទាន់ ប៉ូលិសដាក់ខ្នោះល្មម

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងដេកនៅក្នុងបន្ទប់ជួលម្នាក់ឯង ស្រាប់តែបុរសអ្នកបើកបររថយន្តដឹកស្រាបៀរម្នាក់ ឃើញឱកាសល្អ ក៏ចូលទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារតែប្ដីនាងបានចូលទៅទាន់រួចបានចាប់ខ្លួនជននោះនាំទៅប្រគល់ជូននគរបាលចាត់ការតាមច្បាប់។

ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តនាងរងគ្រោះមិនបានប្ដឹងនគរបាលភ្លាមៗនោះទេ លុះរហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃដដែល ទើបនាំជនសង្ស័យទៅប្រគល់ជូននគរបាលប៉ុស្តិ៍ឲ្យជួយចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះភួង ចិត្រ អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្តដឹកស្រាបៀរ មានស្រុកកំណើតនៅក្នុងខេត្តស្វាយរៀង និងស្នាក់នៅបន្ទប់ជួលផ្ទះកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះឈ្មោះផ. ស. ម៉ អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ។

ប្រភពខាងលើបានបន្តថា នៅមុនពេលកើតហេតុនារីរងគ្រោះបានដេកនៅក្នុងបន្ទប់តែម្នាក់ឯង ដោយប្ដីរបស់នាងជាប់រវល់នៅខាងក្រៅ។ លុះដល់ពេលកើតហេតុ ស្រាប់តែជនសង្ស័យឃើញឱកាសល្អក៏បើកទ្វារចូលទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈតែម្ដង។ ប៉ុន្តែមិនបានសម្រេចឡើយដោយនាងរើបម្រាស់ និងរត់ចេញក្រៅស្រែកឲ្យអ្នកជិតខាងជួយ ហើយស្របពេលនោះ ប្ដីនាងបានទៅដល់ចាប់ក្របួចកអាវជនសង្ស័យជាប់ ហើយរហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃដដែលទើបនាំទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចាត់ការតាមច្បាប់តែម្ដង។

ក្រោយចាប់ខ្លួននាំទៅដល់ប៉ុស្តិ៍ចោមចៅ១ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់នាងម្នាក់នោះរំលោភមែន ព្រោះឃើញនាងនៅម្នាក់ឯង ដែលជាឱកាសល្អ ប៉ុន្តែមិនបានសម្រេចឡើយ ដោយនាងស្ទុះរត់ចេញក្រៅ និងស្រែកឲ្យគេជួយ ក្រោយមកប្ដីនាងទៅដល់ក៏ចាប់ខ្លួនរូបគេតែម្ដង។

បន្ទាប់មកនគរបាលប៉ុស្តិ៍បានបញ្ជូនជននេះទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕ សុខាសែនជ័យ


ចែករំលែក៖