ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតចំនួន៤,៦៨២នាក់ មកពីរោងចក្រចំនួន ៧៣រោងចក្រក្នុងនោះមកពីខេត្តកណ្តាលចំនួន ៣៨រោងចក្រ និងរាជធានីភ្នំពេញ ៣៥រោងចក្រ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កម្មករ កម្មការិនី ដែលជួបសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ មានប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម។
គោលបំណងនៃការជួបនេះគឺដើម្បីឈ្វេងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករនិយោជិតជាមួយនិយោជក និងសំនូមពរនានា សំដៅធ្វើឲ្យកម្មករនិយោជិតកាន់តែមានលក្ខខណ្ឌការងារល្អប្រសើរ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ