ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណដេកស្លាប់ក្នុងចំការស្វាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងចំការរស្វាយមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចុទៅពិនិត្យសពត្រូវបានបញ្ជាក់ថា ស្លាប់ដោយសារខ្យល់គរ ។ ពេលនេះសមត្ថកិច្ចបានបញ្ចុះ(កប់)សាកសពទុកនៅក្បែរកន្លែងកើតហេតុ និងបន្តកំពុងស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ។
ចំការដែលកើតហេតុ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ម្ចាស់ចំការត្រូវបានស្គាល់មានឈ្មោះ អុិត វណ្ណឌី ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ឈ្មោះ ណន ស៊ីនួន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាអ្នកម៉ៅចំការស្វាយ ពីម្ចាស់ចំការឈ្មោះ អុិត វណ្ណឌី ចូលមកមើលចំការស្វាយរបស់ខ្លួន ក៏ប្រទះឃើញសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដេកស្លាប់នៅលើដីក្រោមអង្រឹង ដែលចងនៅក្រោមរោងក្នុងចំការ ។
ក្រោយប្រទះឃើញ ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ ព្រោះមិនមាននរណាម្នាក់បានស្គាល់ជនរងគ្រោះឡើយ។
បន្ទាប់ពីទទួលសេចក្តីរាយការណ៍អំពីករណីខាងលើនេះកម្លាំងជំនាញប៉ូលិសខេត្ត បានចុះទៅពិនិត្យ និងស្រាវជ្រាវឃើញថា សាកសពខាងលើគឺស្លាប់ដោយសារខ្យល់គរ មិនមានពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ ។
នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញមានសាក់កាដូ ចំនួន០១ ខោអាវចំនួន០៤កំផ្លេ ភួយនិងមុងមួយចំនួន ព្រមទាំងអត្តសញ្ញាណប័ណ្ណ០១សន្លឹកថតចម្លង មើលមិនច្បាស់ចំនួន១សន្លឹក។
ក្រោយពិនិត្យកោសល្យវិច័យរួចមក សមត្ថកិច្ចនៅមិនទាន់ទទួលបានអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ។ ពេលពិនិត្យ និងធ្វើកំណត់ហេតុរួច កម្លាំងជំនាញខេត្តបានយកសាកសពខាងលើបញ្ចុះ(កប់)នៅនឹងក្បែរកន្លែងកើតហេតុ រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕ សេនាស័ក្តិ

ចែករំលែក៖