ខេត្តកំពង់ចាម ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការស្រុកស្រីសន្ធរ ដឹកនាំដោយ លោករសេនីយ៍ត្រី ជីវ សេងរស់ កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ៦នាក់ ។
លោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យខាងលើធ្វើឡើង នៅចំណុចភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
លោកបន្តថា អ្នកទាំង៥នាក់ដែលរងការចាប់ខ្លួន ១-ឈ្មោះ ងិន ឈិន ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(មុខសញ្ញាចែកចាយ), ២-ឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ នៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(មុខសញ្ញាចែកចាយ), ៣-ឈ្មោះ គឹម ហ៊ាង ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(លទ្ធផលធ្វើតេស្តវិជ្ជមាន), ៤-ឈ្មោះ ចាប ឌីម ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (លទ្ធផលធ្វើតេស្តវិជ្ជមាន) , ៥-ឈ្មោះ ឆោម ចាន់នី អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិក្តីថ្ករ ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(លទ្ធធ្វើតេស្តវិជ្ជមាន) និង៦-ឈ្មោះ ស៊ឹម វិសាល ភេទប្រុស នៅភូមិព្រែកពោធិ៍លើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (លទ្ធផលធ្វើតេស្តវិជ្ជមាន) ។
កម្លាំងចាប់យកវត្ថុតាង: ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន៩កញ្ចប់តូច ទូរស័ព្ទដៃ៤គ្រឿង ម៉ូតូ៣គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាម ផ្លូវច្បាប់ ៕ វណ្ណៈ