ភ្នំពេញ៖ រថយន្តឡិចស៊ីសមួយគ្រឿងបើកបរដោយបុរសម្នាក់ បានបើកបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងរបួសក្បាល យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុចមុខ ភោជនីយដ្ឋាន ថាង ឡុង នៅតាមបណ្ដោយផ្លូវលេខ៤៣២ កែងផ្លូវលេខ១២៣ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នពេញ។
ម្ចាស់រថយន្តបង្កមានឈ្មោះ លន់ អុីង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅផ្ទះលេខ១១៩ ផ្លូវលំ ក្រុម១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរ រថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស LX៤៥០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២F-៥៤៥៤ ធ្វើដំណើតាមបណ្ដោយផ្លូវលេខ១២៣ ទិសដៅពីត្បូងទៅជើង ភ្លាមនោះក៏មានម៉ូតូមួយគ្រឿងម៉ាក ស៊ូស៊ុយគី ស្មាសរីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CC-៧៧១៩ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវបំពែកជាបួន ក៏ត្រូវរថយន្តបុកពេញទំហឹងបណ្ដាលឲ្យបែកក្បាល និង ត្រូវបានបញ្ជូនមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញ់ចរាចរណ៍ខណ្ឌចំការមនបានចុះមកដល់កន្លែងកើតហេតុ វាស់វែងយករថយន្ត និង ម៉ូតូទៅរក្សាទុកនៅ អធិការរដ្ឋាននគរបាលខណ្ឌចំការមនដើម្បីស្រាយគ្នានៅពេលក្រោយ៕ ស រស្មី