ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅល្បាត ពួនស្ទាក់ចាប់ រួមថ្នាំញៀនចំនួន៩កញ្ចប់តូច។
ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យ ទី១-ឈ្មោះ អៀ បញ្ញា ១៧ឆ្នាំ មុខរបរ រស់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានភូមិកំណើតនៅភូមិអំបែងចែស ឃុំល្វេ ស្រុកកោះសុទិន ខេត្តកំពង់ចាម និងជនសង្ស័យ ទី២-ឈ្មោះ ពេជ ពន្លឺ ១៨ឆ្នាំ មុខរបរបុគ្គលិកក្លិប ហ្វាន់ ស្នាក់នៅភូមិព្រៃព្រីងខាងខាងត្បូង សង្កាតចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិក្បាលកោះ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ម៉ូតូជនសង្ស័យម៉ាកនិច ពណ៌សលាយ ខៀវអត់ស្លាកលេខហើយនៅក្នុងម៉ូតូមានស្លាកលេខ 1DK-0096។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតហេតុលោក នាយប៉ុស្តិ៍ចោមចៅ៣បានបញ្ជាឲ្យកំលាំងនគរបាលចេញល្បាត នៅក្នុងភូមិសាស្រ្ត ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗកើតឡើងនៅក្នុងមូលដ្ឋាន ខណៈដែលល្បាតដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាកនិចមិនមានស្លាកលេខទើបកំលាំងនគរបាលប៉ុសិ៍្តចោមចៅ មានការសង្ស័យបានកាក់សួរនាំហើយជនសង្ស័យបានបោះថ្នាំញៀនចោលជិតម៉ូតូកម្លាំងនគរបាលឃើញទាន់មានថ្នាំញៀន ចំនួន៩កញ្ចប់តូច។ បន្ទាប់មកទៀតជនសង្ស័យ ត្រូវបានយកទៅសួរនាំ នៅប៉ុសិ៍្តនគរបាលចោមចៅ៣បន្ត។ក្រោយពីកាសាកសួសារភាពថា រូបគាត់បានទិញថ្នាំញៀនពីបុរសម្នាក់ឈ្មោះ វិន នៅភូមិព្រៃព្រីងជើង ជាអ្នកប្រើឲ្យយកទៅឲ្យគេក្នុងមួយជើងបានចំនួន៣ទៅ៤ម៉ឺន។
ក្រោយពេលកើតហេតុ នគរបាលប៉ុសិ៍្តចោមចៅ៣ បានកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌពោធិ៍សែនជ័យ ចាត់ការតាមច្បាប់៕ សុខាសែនជ័យ