ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងវេទិកាសាធារណៈ នៅខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរជួយដោះស្រាយគ្រឿងញៀន លូ ផ្លូវ ទឹក ភ្លើង និងសំរាមស្អុយ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំ ពៅ ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងក្មេងប្រើប្រាស់គ្រឿងញៀន លូ ផ្លូវ ទឹកលិច ភ្លើងបំភ្កឺសាធារណៈ និងសំរាមស្អុយ អាជ្ញាធរមិនខ្ចីយកភ្នែកមើល ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី បានប្រព្រឹត្ដទៅថ្ងៃទី២៨ វិច្ឆិកា នេះបានធ្វើឡើង ក្រោមអធិបតីភាពលោកជួប ខុន សមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកនួន ផារ័ត្នអភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរូមពីប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។

លោកស្រី មុំ សណ្ដាប់ សមាជិកក្រុមប្រឹក្សារាជធានី ភ្នំពេញ បានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៦ ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាគ្រឿងញៀញ ទឹក ភ្លើង និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញការចូលរួមមតិយោបល់ និងលើក ឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិត ជាបាននាំមកនូវសក្តានុ ពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមាន ប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាល សាធារណៈ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តងសម្រាប់មួយខណ្ឌនីមួយៗ មានន័យថា៖ ទាំង១២ខណ្ឌចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនិងធ្វើឡើងចំនួន១២ដងផងដែរ ស្របពេលដែលឆ្នាំ២០១៧នេះរដ្ឋបាលរាជធានីភ្នំពេញបាន បើកវេទិកានេះបានចំនួន១០ ខណ្ឌហើយ ក្នុងនោះរួមមានខណ្ឌជូនពេញ,ខណ្ឌ៧មករា, ខណ្ឌទួលគោក,ខណ្ឌឬស្សីកែវ ,ខណ្ឌសែន សុខ ,ខណ្ឌមានជ័យ ,ខណ្ឌចំការមន ខណ្ឌពោធិសែនជ័យ, ខណ្ឌជ្រោយចង្វារ ,ខណ្ឌច្បារ អំពៅ សម្រាប់ថ្ងៃនេះផងដែរ ៕ សំរិត


ចែករំលែក៖