ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឫស្សីកែវ ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន២ផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ នគរបាលឫស្សីកែវ បន្តចុះស្រាវជ្រាវឈាន​ដល់ការបង្ក្រាបករណី​រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណីផ្សេងគ្នា ដោយឃាត់ខ្លួន​មនុស្សប្រុសស្រី៣នាក់ រួម និងថ្នាំញៀនជាក់ស្តែង ។

ករណីទី១ បានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ត្រង់ចំណុចផ្សារតាប៊ុន ផ្លូវបេតុង ក្រុម៤ ភូមិលូ សង្កាត់ស្វាយប៉ាក ។ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់មាន ឈ្មោះ នី ចរិយា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្សារតាប៑ុន ក្រុម៤ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិត(រក្សាទុក) ។ សំភារៈដកហូតមាន÷១/ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់។

ករណីទី២ បានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងនគរបាលបានឃាត់ខ្លួនប្តីប្រពន្ធ០២នាក់ ទី១ ឈ្មោះ ហ៊ីម សាលីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅស្នាក់នៅផ្ទះលេខ១៤៧ ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ មុខរបរមិនពិត(រក្សាទុក) និងប្រពន្ធឈ្មោះ មីុន នីរ៉ា អាយុ២១ឆ្នាំ ជនជាតិឥស្លាម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខជាតិ៥ ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ មុខរបរគ្មាន (ប្រើប្រាស់)។សំភារៈដកហូតមាន៖១; ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់; ២ ,ឧបករណ៍ ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងសាកសួរ និងបន្តការស្រាវជ្រាវរកបក្ខពួក​ដើម្បីកសាងសំណុំរឿង​ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ អរុណរះ


ចែករំលែក៖