ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់មួយរំពេចដោយសារបើកឡានបុកពុំនូកដីធ្វើផ្លូវលេខ៥១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងគ្រោះថ្នាក់រហូតបាត់បង់ជីវិត ដោយសារបើករថយន្តទៅបុកនឹងពុំនូកដី ដែលចាក់ទុកធ្វើផ្លូវលេខ៥១។ ក្រោយកើតហេតុ សមត្ថកិច្ចបានស្វែងរកសាច់ញាតិឲ្យមកទទួលសពទៅធ្វើបុណ្យតាមប្រពៃណី។

ករណីគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងនេះ កើតឡើងកាលពីវេលាម៉ោ២២និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ រថយន្តម៉ាកតាកុម៉ា ពណ៌ស ។

ជនរងគ្រោះត្រូវបានស្គាល់មានឈ្មោះលឹម វុទ្ធី ភេទប្រុស នៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិចស្រង់សំដីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះជិះរថយន្តតែម្នាក់ឯង ដោយបើកពីទិសខាងជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៥១ តែមិនដឹងថា តើបុរសរងគ្រោះមានគោលបំណងទៅណាឡើយ លុះដល់ចំណុចកើតហេតុ ស្ថិតនៅភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្រាប់់់តែរថយន្ត បានរេចង្កូតទៅបុកដីពុំនូកដែលចាក់ទុកធ្វើផ្លូវ៥១ បណ្ដាលឲក្រឡាប់ឡានខ្ទាតអ្នកបើកបរចេញមកក្រៅហើយកិនស្លាប់ភា្លមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុ និងស្រាវជ្រាវសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តរង់ចាំផ្ទៀងផ្ទាត់ឯកសារឲ្យគ្រប់គ្រាន់ទើបប្រគល់ឲ្យសាច់ញាតិទទួលយកទៅប្រើប្រាស់វិញ៕ សេនាស័ក្តិ


ចែករំលែក៖