ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ដឹកនាំប្រជុំការងារប្រចាំសប្តាហ៍ និង លើកទិសដៅអនុវត្តបន្ត

ចែករំលែក៖

ភ្នំពេញ៖ យើងជាកម្លាំងជំនាញ ត្រូវគិតអោយបានជាប្រចាំអំពីការត្រួតពិនិត្យតួនាទីភារកិច្ចប្រចាំសប្តាហ៍ គឺត្រូវមានរាយការណ៍ នូវលទ្ធផលអនុវត្តបាន និងបញ្ហាប្រឈម ការងារកន្លងទៅមានអ្វីខ្លះ.. និងលើកទិសដៅអនុវត្តបន្ត ដើម្បីអោយការងារមានសក្តានុពលជូនអង្គភាព។

លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេស សន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំការងារប្រចាំសប្តាហ័ និងបន្តលើកទិសដៅអនុវត្ត នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅជាន់ទី៦ អាគារសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ស្នងការរង នាយ-នាយរងការិយាល័យ ប្រធានអង្គភាពស្រាវជ្រាវព័ត៍មាន ប្រធានអង្គភាពសន្តិសុខ នាយផ្នែកចំណុះអោយស្នងការដ្ឋានបច្ចេកទេស សន្តិសុខ៕ សុខ ខេមរា


ចែករំលែក៖