ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភលើទំនុកចិត្ត(យកម៉ូតូបញ្ចាំ)

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រំលោភលើទំនុកចិត្ត(យកម៉ូតូបញ្ចាំ) នៅចំណុចផ្ទះសំណាក់លី លី ផ្ទះលេខ៤៣ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង៩យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សេង លីគៀន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅផ្ទះលេខ២១ផ្លូវលេខ២៩១សង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះត្រាយ ប៊ុនហ៊ត ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរនិស្សិតBJCស្នាក់នៅផ្ទះជួលផ្លូវហាណូយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។ សំភារះបាត់បង់ ម៉ូតូមួយគ្រឿងម៉ាកC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BU9712។

បច្ចុប្បន្នជនសង្ស័យ ក្រោយឃាត់ខ្លួនរួចសមត្ថកិច្ចយកទឹកនោមទៅពិនិត្យឃើញថា បានប្រើប្រាស់គ្រឿងញៀន កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញកសាងសំណុំរឿងតាមនិតិវិធី ៕ ស តារា


ចែករំលែក៖