ព័ត៌មានទាន់ហេតុការណ៍៖

តាមការស្នើកម្ពុជានឹងបញ្ជូនកងកម្លាំងមួកខៀវជិត២០០នាក់ចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ

ចែករំលែក៖

ភ្នំពេញ៖ តាមការស្នើរបស់អង្គការសហប្រជាជាតិ កម្ពុជានឹងបញ្ជូនកងកម្លាំងមួកខៀវ ជិត២០០នាក់ នៅក្នុង ខែមករា ឆ្នាំ២០១៨ ខាងមុខ ចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ នឹងត្រូវបានបញ្ចប់។
​រាជរដ្ឋាភិបាល បានបង្ហាញពីចក្ខុវិស័យ ក្នុងគោលដៅ ធានានិរន្តរភាព នៃការអភិវឌ្ឍន៍ថ្មី ​នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្នុងការចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមអន្តរជាតិ នៃការស្វែងរកសន្តិភាពជូនប្រជាជនដទៃ ក៏ដូចប្រជាជន​នៅទូទាំងពិភពលោក។

នេះជាលើកទី៨ហើយដែលកម្ពុជា បញ្ជូនកម្លាំងទៅកាន់ សាធារណរដ្ឋលីបង់ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសនេះ៕ សុខមេរា


ចែករំលែក៖