ភ្នំពេញ៖ កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទរក្សាទុក្ខដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច បណ្តោយផ្លូវទំនប់កប់ស្រូវ ត្រង់ភ្លើងស្តុបកែងផ្លូវហាណូយភូមិ ផ្សារលិចសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនសង្ស័យ២នាក់នេះ ទី១-ឈ្មោះវឿន ឃីម ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិត្រពាំងពោធិ៍,សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ,រាជធានីភ្នំពេញ ទី២-ឈ្មោះ សុខ ទើម ភេទ ប្រុស អាយុ19ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងបាញ់ថ្នាំ មានទីលំនៅ ភូមិ ត្រពាំងពោធិ៍ សង្កាត់,គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
មន្រ្តីកងរាជអាវុធខណ្ឌព្រែកព្នៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងល្បាតរបស់ អាវុធហត្ថខណ្ឌ បានចេញល្បាតក្នុង ភូមិសាស្ត្រ លុះដល់ត្រង់ចំណុចកើតហេតុខាងលើក៏ ប្រទះឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ូស៊ុយគី ស្មាស់ វី ព៌ណខ្មៅស្លាកលេខ 1BI-3251ភ្នំពេញ ក្នុងទិសដៅពីកើតទៅលិច ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច ក៏ហៅឲ្យឈប់ ត្រួតពិនិត្យរកឃើញម្ស៉ៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច ដែលឈ្មោះ វឿន ឃីម ជាអ្នកបើកម៉ូតូកាន់នឹងដៃឆ្វេង ភ្លាមនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់រួមនឹងវត្ថុតាងយកមក អង្គភាពតែម្ដង។
វត្ថុតាងចាប់យកពីជនសង្ស័យមាន ម្ស៉ៅក្រាមព៌ណសថ្លា០១កញ្ចប់តូច, ម៉ូតូ១គ្រឿងម៉ាកស៊ូស៊ុយគីស្មាស់វី ព៌ណខ្មៅ ពាក់ស្លាកលេខ 1BI-3251 ភ្នំពេញ
ទូរស័ព្ទចំនួន៣គ្រឿង (ម៉ាកSAMSUNGព៌ណស០១គ្រឿង, ម៉ាកNOKIA ប្រភេទចុចពិល២គ្រឿង) ដែកកេះចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀន នៃកងអាវុធហត្ថ រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ ចាន់ធឿន