ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខណ្ឌព្រែកព្នៅ ស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយដោះស្រាយរឿង ក្មេងលក់គ្រឿងញៀន អ្នកមានអំណាចរំលោភយកដីសាធារណៈ សុំផ្លូវ ទឹកស្អាត និងសំរាម ក្នុងវេទិកាសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងវេទិកា ផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នៅបរិវេណវត្តភ្នំរាប សង្កាត់ពន្សាំងខណ្ឌច្បារព្រែកព្នៅ ជាមួយប្រជាពលរដ្ឋ ជាង៦០០គ្រួសារ ដើម្បីស្តាប់ពីកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន ទឹកស្អាត ផ្លូវ លូ គ្រឿងញៀន ក្មេងទំនើង និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី បានប្រព្រឹត្ដ ថ្ងៃទី៣០ វិច្ឆិកា បានធ្វើឡើង ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកនួន ផារ័ត្នអភិបាលរងរាជធានីភ្នំពេញ និង លោក លោករស់ សុផាន់ ប្រធានការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ ព្រមទាំងមានការចូលរូមពីប្រជាពលរដ្ឋជាច្រើន ផងដែរ ។

លោក ឡូ យុយ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៦ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ បញ្ហាសំរាម ផ្លូវ លូ ទឹកស្អាត គ្រឿងញៀន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីអោយរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ។

លោក នួន ថារត្ន័ អភិបាលរងរាធានីភ្នំពេញ បានបញ្ជាក់ថា៖ ថ្ងៃនេះអាជ្ញាធរ និងយកសុំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើរសុំ ក្នុងវេទិកាសាធារណៈនេះទៅ ដោះស្រាយជួនបងប្អូន នៅពេលដ៏ឆាប់ៗ ខាងមុខ នេះ ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តងសម្រាប់មួយខណ្ឌៗ មានន័យថា ទាំង១២ខណ្ឌចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនិងធ្វើឡើងចំនួន១២ដងផងដែរស្របពេលដែលឆ្នាំ២០១៧នេះរដ្ឋបាលរាជធានីភ្នំពេញបានបើកវេទិកានេះបានចំនួន១០ខណ្ឌរួចមកហើយនោះ ក្នុងនោះរួមមានខណ្ឌជូន ពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ខណ្ឌសែន សុខ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌពោធិសែនជ័យខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ និងខណ្ឌ ព្រែកព្នៅសម្រាប់ព្រឹកថ្ងៃ៣០វិច្ឆិកានេះ៕ សំរិត


ចែករំលែក៖