ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសកម្ពុជាចាប់ខ្លួនជនជាតិកូរ៉េ២នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាតិកូរ៉េ២នាក់ ត្រូវកម្លាំងនគរបាល នៃការិយាល័យអន្តោប្រវេសន៍ និងកម្លាំងជំនាញ នៃអធិការក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួនធ្វើឡើង នៅចំណុចបន្ទប់លេខ២១៩ កាស៊ីណូ ស្តា វីហ្គាស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញារង លោក តេង សាម៉ៃ។

លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត បានឲ្យដឹងថា ករណីដែលឈានដល់ការឃាត់ខ្លួនជនជាតិកូរ៉េទាំង២នាក់ ខាងលើនេះ គឺដោយបានការរយការណ៍ពីក្រុមគ្រួសារ និងមិត្តភក្តិជនសង្ស័យ។ ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន ទី១-ឈ្មោះ Cho Hwahyung ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខ M 56115638 ទី២-ឈ្មោះ Ku Cheol seon ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខ M 13918814។ ក្រោយពីបានធ្វើការឆែកឆេរ នៅក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ កម្លាំងជំនាញបានរកឃើញវត្ថុតាងរួមមាន៖ ទី១-ថ្នាំញៀនប្រភេទគ្រាប់ ពណ៌ក្រហម ចំនួន៤គ្រាប់ ទី២-ម្សៅក្រាមស ថ្លាចំនួន១កូនថង់តូច ទី៣-ដបកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន២ និង ៤-ដែកកេះចំនួន៤។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កំពុងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្ត៕ សហការី


ចែករំលែក៖