ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ដឹកនាំប្រតិភូឯកទេសហាឡាលកម្ពុជា ចូលរួមកិច្ចប្រជុំអន្តរជាតិហាឡាល ប្រទេសថៃ លើកទី៤ ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ ក្នុងដំណេីរឆ្ពោះទៅចាប់យកការទាក់ទាញវិនិយោគិន លេីវិស័យឧស្សាហកម្មហាឡាលនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការផលិតផលហាឡាលកម្ពុជា បានដឹកនាំប្រតិភូក្រុមឯកទេសហាឡាលកម្ពុជា ដេីម្បីចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិហាឡាលកម្ពុជា ក្រោមប្រធានបទ (ឧត្តមភាពហាឡាល )ការរួម បញ្ចូល គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទេព្យកោស្យឥស្លាម” ដែលនឹងប្រព្រេឹត្តទៅ ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដែលពិធីនេះ ធ្វេីឡេីងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក H.E. Somkid Jatusripitak, ឧបនាយករដ្ឋមន្ត្រីថៃ តំណាង ដ៏ខ្ពង់ខ្ពស់ របស់លោក នាយករដ្ឋមន្ត្រីប្រទេសថៃ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដើម្បីវិវត្តខ្លួនជាបណ្តើរៗចាប់យកស្តង់ដារឧស្សាហកម្មហាឡាល ឆ្ពោះទៅប្រជែងក្នុងទីផ្សាហាឡាលពិភពលោកដែល មានទំហំទឹកប្រាក់ជិត៣លានលាន ដុល្លារ អាមេរិក ។

សម្រាប់កម្ពុជា សក្តានុពលវិនិយោគគ្រប់វិស័យពេលនេះ កម្ពុជាក៏ជាប្រទេសដែលមានកំណើន សេដ្ឋកិច្ចខ្ពស់ជាង៧ភាគរយប្រចាំឆ្នាំ ម្យាងកម្ពុជា ក៏មានធនធានគ្រប់បែបយ៉ាងផងដែរ។

នៅក្រោយកិច្ចប្រជុំនេះដែរ លោក អូស្មាន ហាស្សាន់ មានគម្រោង ចូលជួប អគ្គរដ្ឋទូត អេមីរ៉េត ទទួលបន្ទុក ហាឡាល នៅកម្ពុជា ដើម្បីពិភាក្សាការងារ រឿងវិនិយោគផ្នែក ឧស្សាហកម្មហាឡាល ព្រោះកម្ពុជា កំពុងវិវត្តដំណើរការបណ្តើរៗ ដើម្បីចាប់យកឧស្សាហកម្មហាឡាល អោយមានសន្ទុះ និង បំពេញតម្រូវការក្នុងប្រទេស និងនាំ ចេញ ទៅក្នុងទីផ្សារហាឡាល ក្នុងពិភពលោកផងដែរ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ អេមីរ៉េត ចាប់អារម្មណ៍ជាខ្លាំង ចំពោះឧស្សាហកម្មហាឡាល ដែលកម្ពុជាគ្រោងនឹងដំណើរការនៅក្នុងពេលឆាប់ៗនេះ ទោះបីអេមីរ៉េតជាប្រទេសតូច ប៉ុន្តែប្រទេសតូចខ្លឹមមួយនេះ បាន និងកំពុងតែមានសេដ្ឋកិច្ចហក់លោត ដល់កំពូល ហេីយ ប្រទេសមួយនេះ ផ្តុំដោយចំរុះ ជាតិសាសន៍ជាង១០០ ដែលជាតិ សាសន៍និមួយៗ កំពុងប្រកួតប្រជែងនូវភាពជឿនលឿនគ្រប់វិស័យ ក្នុងនោះ ឧស្សាហកម្មកម្រិតស្តងដារហាឡាលក៏ជាផ្នែកអទ្ធិភាព ហេីយតែងតែដឹកនាំមកនូវដៃគូវិនិយោគក្នុងគម្រោងខ្នាតធំៗបំផុតនៅអាស៊ីផងដែរ ៕ សំរិត


ចែករំលែក៖