ភ្នំពេញ ៖ បុរស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តដឹងទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតួឌុបគ្នាហើយត្រូវបានរថយន្ត មួយគ្រឿងម៉ាក FORD RANGER ជែងរថយន្តកុងតឺន័រ មិនប្រយ័ត្នជ្រុលទៅបុកពេញទំហឹង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោលផ្លូវជាតិ៤ នៅចំណុចមុខបុរី លឹម ឈាងហាក់ អូរដឹម ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះម៉ាក ស៊ុយស៊ីគីស្មាស់វី ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1F-0772 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីលិចទៅកើតមានគ្នា២នាក់ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-8789 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៤ បានព្យាយាមជែងរថយន្តកុងតឺន័រមួយគ្រឿងនៅខាងមុខ ទើបជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យ្យប៊ើងមនុស្សនិងម៉ូតូយ៉ាងខ្លាំង ធ្វើឲ្យជនរងគ្រោះទាំង២នាក់ បាក់ជើងខាងឆ្វេង ទាំង២នាក់យ៉ាងធ្ងន់ធ្ងរជាច្រើនកំណាត់ រីឯរថយន្តបង្កបែកកង់មុខឆ្វេង ទៅមុខលែងរួច ត្រូវបានប្រជាពលរដ្ឋឃាត់និងប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវ រថយន្តក្លីនិកសុធារិទ្ធ បែកចានដឹកទៅម្នាក់ និងម្នាក់ទៀតរថយន្តក្លីនិករស្មីដឹកទៅសង្គ្រោះ តែដោយធ្ងន់ធ្ងរពេក ដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទព្រះកុះសុមៈ ចំណែកអ្នកបើកបរ ព្រមទាំងរថយន្ត ម៉ូតូជនរងគ្រោះ ត្រូវបាននគរបាលជំនាញចរាចរណ៍ខណ្ឌ ប្រគល់ឲ្យជំនាញចរាចរណ៍ ជើងគោករាជធានីវាស់វែង យករថយន្តទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំការដោះស្រាយបន្តតាមក្រោយ ៕ សុខាសែនជ័យ