ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនបុរសមានប្រពន្ធកូនហើយលួចលាក់ស្នេហាពង្រត់ក្មេងស្រីរួមរក្សបាន៥ដង

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបុរស មានប្រពន្ធ កូនហើយ លួចលាក់ស្នេហា ពង្រត់ក្មេងស្រី ទីបំផុត រួមរក្សបាន៥ដង ដាក់ពន្ធនាគារបណ្តោះអាសន្នហើយ ពីបទ” រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ” តាមមាត្រា៤២ ច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ។

ជនសង្ស័យដែលបានចាប់ខ្លួន ឈ្មោះ ជាប វ៉ាត អាយុ២៦ ស្នាក់នៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មានស្រុកកំណើត នៅភូមិ កញ្ជរ ឃំុកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មុខរបរ ជាជាងសំណង់។

សូមបញ្ជាក់ថា បុរសម្នាក់ដែលមានប្រពន្ធកូន ហើយនោះ បានទាក់ទង មានស្នេហា ជាមួយ ក្មេងស្រី ទើបតែមានអាយុ១៤ឆ្នាំពង្រាត់ទៅរស់នៅ ជាមួយគ្នា បានមួយរយៈ ទីបំផុតត្រូវបានអាណាព្យាបាលខាងស្រីប្ដឹង នគរបាលឲ្យចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

មន្ត្រីនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តបានឲ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួន ឈ្មោះ ជាប វ៉ាត អាយុ២៦ ស្នាក់នៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មានស្រុកកំណើត នៅភូមិ កញ្ជរ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍ សាត់ មុខរបរ ជាជាងសំណង់ មានប្រពន្ធនិងមានកូន១ អាយុជាង២ឆ្នាំ ។

ចំណែកជនរងគ្រោះ អាយុ១៤ ឆ្នាំ មកស្នាក់នៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ធ្វើជាកម្មករសំណង់ ជាមួយឪ ពុកម្ដាយ មានស្រុកកំណើតនៅ ខេត្តព្រៃវែង ។

មន្ត្រីនគរបាល បានឲ្យដឹងបន្ថែមថា ជនរងគ្រោះ ស្នាក់នៅ បន្ទប់ជួល ជាមួយឪ ពុកម្ដាយ នៅ ជិតគ្នា និងធ្លាប់មានទំនាក់ទំនង ស្នេហា ជាមួយជនរងគ្រោះឈានដល់ ព្រមព្រាងស្រលាញ់គ្នា និងបាន រួមរក្ស ស្នេហាជាមួយគ្នា លួចលាក់ ច្រើនលើកតាំងពីអំឡុងខែ តុលាឆ្នាំ២០១៧ ។

លុះដល់ ថ្ងៃទី២០ វិច្ឆិកា ជនសង្ស័យ បានលួងលោម បោកបញ្ឆោត ជនរងគ្រោះ ពង្រត់ចេញពីផ្ទះ ទៅ បំណង ទៅ ធ្វើការនៅប្រទេសថៃ ទៅដល់ច្រកទ្វារប៉ោយប៉ែត ដោយជនរងគ្រោះ ទើបតែមានអយុ១៤ ឆ្នាំ មិនអាចធ្វើបែបបទ ចូលបាន ក៏ត្រឡប់មកវិញ ត្រូវនគរបាលឃាតខ្លួនតែម្ដង តាម ពាក្យបណ្ដឹង ឪពុកម្ដាយ ជនរងគ្រោះ នាំមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តដើម្បីសាកសួរ ។

បើតាមម្ដាយ ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ក្រោយ ពីបានដឹងថាកូនស្រីគាត់ មានទំនាក់ទំនងស្នេហ៍ហាជាមួយ ជនសង្ស័យ ជាអ្នកមានប្រពន្ធកូន គាត់បានព្យាយាម បំបែក ប៉ុន្តែមិនបែកគ្នារហូត ពង្រត់គ្នា ចេញពីផ្ទះ ទើបគាត់សម្រេចចិត្តប្ដឹង នគរបាល ឲ្យចាត់ការតាមផ្លូវច្បាប់ ព្រោះគាត់មិនចង់ឲ្យកូនស្រី មានឈ្មោះ លួចប្ដីគេ ខូចអនាគតនោះទេ ។

ចំណែកប្រពន្ធជនសង្ស័យ វិញ បានឲ្យដឹងថា បើរឿងរ៉ាវ នោះ បានជ្រុលជ្រោះ កើតឡើងហើយនោះ គាត់យល់ព្រមឲ្យប្ដីគាត់ ទទួលយក ជាប្រពន្ធមួយទៀតចុះ មិនហាមឃាត់ទេ សំុឲ្យ ឪពុក ម្ដាយ ជនរងគ្រោះ ដកពាក្យបណ្ដេឹងវិញ តែ ឪពុក ម្ដាយជនរងគ្រោះ មិនព្រមទេ សំុឲ្យ ចាត់ការតាមច្បាប់ ។

លោករស់ សាវិន នាយការិយាល័យ ប្រឆាំងការជួញដូរមុស្ស និងការ ពារអនីតិជន ខេត្តបានប្រាប់ឲ្យដឹងថា ករណីនេះ នគរបាល បាន កសាងសំណំុរឿង ចោទ ពីបទ រួមភេទ ជាមួយអនីតិជន ក្រោមអាយុ១៥ឆ្នាំ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ ឆ ដា


ចែករំលែក៖