ព័ត៌មានទាន់ហេតុការណ៍៖

សុគន្ធ នីសា ប្តីឲ្យបន្តសិល្បៈក្រោយរៀបការ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខអ្នកនាង សុគន្ធ នីសា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់នាងដោយចូលរោងការជាមួយបុរសអាណិកជនខ្មែរអាមេរិកម្នាក់នៅថ្ងៃទី១ ខែធ្នូនេះ។ នាងនឹងនៅតែបន្តការងារសិល្បៈដដែលក្រោយពីការបើកផ្លូវរបស់ស្វាមី ។

ប្រភពបន្តថាសុគន្ធ និសា ដែលឈ្មោះដើមថា ប៉ុន សុគន្ធាបានភ្ជាប់ស្នេហ៍ជាមួយលោកពៅ សម្បត្តិ ហៅសាំបា ធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife ជាច្រើនឆ្នាំ ដោយពួកគេបានឈ្វេងយល់ចិត្តគ្នាច្រើន ទម្រាំឈានដល់ការក្រាបផ្ទឹមនៅពេលនេះ ហើយពួកគេបានទិញផ្ទះចូលគ្នា១ជុង នៅខណ្ឌឫស្សីកែវ ។នេះបើតាមការបញ្ជាក់របស់អ្នកជិតដិតនាង។ ប្រភពបន្តថា ពួកគេថែមទាំងបង្កើតអាជីវកម្ម បើកហាងគុយទាវខ្ចប់នៅកោះពេជ្រ ផងដែរ។ក្រោយពេលរៀបការហើយ សុគន្ធ និសា ត្រូវប្ដីនៅតែអនុញ្ញាតឲ្យបន្ដអាជីពសិល្បៈដដែល ប៉ុន្ដែត្រូវបន្ថែមមុខជំនួញថ្មីបន្ត។ ចំណែកការទៅកម្សាន្ដក្រេបចន្ទទឹកឃ្មុំ (HoneyMoon) នោះ គឺនិសា ចង់ទៅដើរលេងនៅកោះម៉ាល់ឌីវ ចំណែកស្វាមីនាងចង់ទៅជប់លៀង និងកាត់ចំណងដៃនៅរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក ហើយពួកគេមានគម្រោងយកកូនភ្លាមៗផងដែរ។ពិតជាគាប់ជួនដូចណាត់គ្នាគ្រាដែល សុគន្ធ នីសា និងសុខ ជំនោរបានបែកផ្លូវគ្នាដើរអស់៧ឆ្នាំមកហើយស្រាប់តែចូលរោងការលើសខ្វះគ្នា៥ថ្ងៃ។ ខណៈដែលអ្នកនិពន្ធ និងដឹកនាំល្បីឈ្មោះ លោក សុខ ជំនោរបានចូលរោងការជាផ្លូវការហើយជាមួយអ្នកនាង ស្រី រង្សី កាលពីថ្ងៃទី២៦ខែវិច្ឆិកានេះ។

គួរបញ្ជាក់ថា ពិធីមង្គលការរបស់ សុគន្ធ និសា ធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ បានប្រព្រឹត្តតាមប្រពៃណីខ្មែរទាំងអស់ ដែលរៀបចំនៅគេហដ្ឋានរបស់នាងផ្ទាល់ ផ្ទះលេខ១៤ ផ្លូវលេខ៩ បុរីពិភពថ្មី គីឡូម៉ែត្រលេខ៦ ខណៈដែលកម្មវិធីជប់លៀងធំនៅសណ្ឋាគាសូហ្វីតែល ភ្នំពេញ ភូគិត្រានៅរសៀលថ្ងៃដដែលនេះ៕ វឌ្ឍនា


ចែករំលែក៖