ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនរេចង្កូតទៅបុករថយន្តឈប់នៅចិញ្ចើមផ្លូវស្លាប់ម្នាក់ និងរបួសស្រាល២នាក់

ចែករំលែក៖

ខេត្តតាកែវ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈដែលបើកម៉តូលឿនរេចង្កូតទៅបុករថយន្តដែលធ្វើដំណើរស្របទិសគ្នាពីក្រោយ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៥និង២៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតលើផ្លូវខេត្តលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ ២-៣ ក្នុងភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោង បានឲ្យដឹងថា គ្រោះថ្នាក់ខាងលើគឺកើតឡើងរវាងម៉ូតូ និងរថយន្ត ដែលធ្វើដំណើស្របទិសគ្នា ដោយរថយន្តម៉ាកហៃឡានឌ័រ ពណ៌ប្រផះ គ្មានស្លាកលេខ ឈប់ចិញ្ចើមផ្លូវ ម្ចាស់ឈ្មោះ ណុប ស្រៀង ភេទប្រុស មុខរបរប្រធានមណ្ឌលសុខភាពឃុំលំចង់ រស់នៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោងខេត្តតាកែវ។

ចំណែកម៉ូតូម៉ាកScoopy ពណ៌ស ពាក់ស្លាកលេខ 1D-1618 បើកបរដោយឈ្មោះ ប៉ែន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរប៉ូលីស រស់នៅភូមិកំពង់លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ រងរបួសស្រាល អ្នករួមដំណើឈ្មោះ ពិល ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ហេង សុនីតា ភេទស្រីអាយុ៣ឆ្នាំ ជាកូនអ្នកបើកបរម៉ូតូខាងលើ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយពេលក្រោយ៕ ភ្នំដា


ចែករំលែក៖