ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាប់ឆេះ តូបជនអនាថា សង់លើចិញ្ចើមផ្លូវជាយូរមកហើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌទួលគោកចុះទៅអន្តរាគមន៍ បាញ់ពន្លត់ទាន់ពេលវេលា ហើយត្រូវបានគេ សង្ស័យដុតសំរាមឆេះខ្លាំង ទប់ស្កាត់មិនទាន់ឆេះរាលតូបជនអនាថាទាំងស្រុង ។
ករណីអគ្គិភ័យឆាប់ឆេះខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចដីឡូត៍ខាងក្រោយការិយាល័យលក់ឆ្នេរសមុទ្រខៀវ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ទីតាំងត្រូវភ្លើងឆេះនេះគឺជាតូបរបស់បុរសជាអនាថាម្នាក់ គាត់បានសងស្នាក់នៅលើចិញ្ចើមផ្លូវយូរណាស់មកហើយ លុះនៅថ្ងៃកើតហេតុ ពួកគាត់បានលឺសំឡេងផ្ទុះដូចកំប៉ុងហ្គាស ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឃើញអណ្ដាតភ្លើងបានឆេះតូបយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាទាក់ទងជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយធ្វើអន្តរាគមន៍ ដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់ពន្លត់ដើម្បីទប់ស្កាត់កុំឲ្យរាលដាលផងដែល ។ ភ្លាមនោះគេឃើញរថយន្តពន្លត់អគ្គិភ័យប្រចាំខណ្ឌទួលគោកមកដល់ បាញ់ពន្លត់ ទើបអគ្គិភ័យបានរលត់ទៅវិញជាស្ថាពរ ។ ពាក់ព័ន្ធនឹងករណីអគ្គិភ័យនេះដែរ ត្រូវបានគេសង្ស័យថាអាចមានអ្នកដុតសំរាម ទើបមានការឆេះរាលដាលខ្លាំង បង្កជាមានអគ្គិភ័យឆាបឆេះតែម្តង ៕ស តារា