ព័ត៌មានទាន់ហេតុការណ៍៖

​ស្ត្រី​ចំណាស់ម្នាក់ត្រូវម៉ាស៊ីន​កិន​ទឹកអំពៅដើរ​ដោយ​ចរន្តអគ្គិសនី​ឆក់យក​ជីវិត

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំៈស្រី្តវ័យចំណាស់ម្នាក់ ត្រូវម៉ាស៊ីន​កិន​ទឹកអំពៅ​ដើរ​ដោយ​ចរន្តអគ្គិសនីផ្តាច់យកជីវិត កាលពី​ម៉ោង៣រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ភូមិ​ទួល​កំពត​ទី៣ ឃុំ​បឹង​ព្រួល ស្រុក-ខេត្ត​ត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ លី សះ អាយុ៦៥ឆ្នាំ មាន​មុខរបរ​​កៀប​ទឹកអំពៅ​លក់ មានជីវភាពក្រីក្រ និង​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

អ្នកភូមិបានឲ្យដឹងថា ស្រី្តរងគ្រោះ ជា​ជនជាតិ​ខ្មែរអ៊ិស្លាម រស់ក្នុង​ជីវភាព​ខ្វះខាត ដោយ​ប្រក​បរបរ​កិន​ទឹ​កអំពៅ​​លក់ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ។ នៅ​ថ្ងៃកើតហេតុ គាត់​បានធ្វើ​ការងារ​ដូច​សព្វដង ស្រាប់តែ​ចៃដន្យ ខណៈ​កំពុងដំណើរការ​កិន​អំពៅ គាត់​បាន​ឱនក្បាល​ទាញ​យកកាក អំពៅ ដែល​ចេញពី​ម៉ាស៊ីន​នោះ ក៏​ជ្រុះ​កន្សែង​ជូត​ក្បាល និង​រុំ​ក​ចូល​ឃ្នាប​កិន​អំពៅ បណ្តាល​ឲ្យ​រឹត​ក​ស្លាប់​នៅនឹងកន្លែង​តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ និងបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយឧប្បត្តិហេតខាងលើប្រាដមែន រួចបានប្រគល់សពឲ្យក្រុមគ្រួ សារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី

 


ចែករំលែក៖