ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្ដល្បឿនលឿនបុករះរថយន្ដនិងម៉ូតូជាច្រើនគ្រឿងបណ្ដាលអោយមនុស្សពីរនាក់រងរបួសធ្ងន់នៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដម៉ាកឡិចសុីស470មួយគ្រឿង ក្នុងល្បឿនលឿនវ៉ារថយន្ដមួយគ្រឿងទៀតមិនផុតជ្រុលបុករះរថយន្ដបីគ្រឿងម៉ូតូមួយគ្រឿង និងរទេះលក់មីឆាមួយគ្រឿង រុញចូលក្នុងផ្ទះប្រជាពលរដ្ឋរងការខូចខាតហើយបណ្ដាលឲ្យមានមនុស្សពីរនាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះបានកើតឡើងនៅវេលាម៉ោង២៣និង៤០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជួរមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកឡិចសុីស ពណ៍ស្ក ពាក់ស្លាកលេខ ភ្នំពេញ2Q-0999 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា។ ចំណែករថយន្ដទាំងបីគ្រឿងទៀតដែលត្រូវរថយន្ដបង្កបុកនោះម៉ាក កាមរីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Q-8385 រងកាខូចខាតចំហៀងខាងឆ្វេង និងរថយន្ដម៉ាកតូយ៉ូតាព្រូស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AG-2696 រងការខូចខាតស្ទើរទាំងស្រុងនិងរថយន្ដមួយគ្រឿងទៀតម៉ាក ម៉នីង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AP-6672 ខូចខាតផ្នែកខាងក្រោយ។ និងមានម៉ូតូមួយគ្រឿងនិងរទេះលក់មីឆាមួយគ្រឿងទៀតដែលត្រូវបុករុញចូលទៅប៉ះទ្វារផ្ទះប្រជាពលរដ្ឋខូចខាត ហើយបណ្ដោយអោយមានមនុស្សពីរនាក់ដែលម្ចាស់ម៉ូតូរងរបួសធ្ងន់។

ប្រភព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគឺរថយន្ដនិងម៉ូតូដែលរងគ្រោះទាំងអស់បានឈប់នៅឯបចិញ្ចើមផ្លូវហើយក៏មានបុរសពីរនាក់ជាម្ចាស់ម៉ូតូបានអង្គុយលេងនៅលើចិញ្ចើមផ្លូវ។

ក្រោយមកស្រាប់តែមានរថយន្ដបង្កបានបើកក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើងហើយបានវ៉ារថយន្ដបាឡែនដែលធ្វើដំណើរស្របទិសគ្នាតែដោយវ៉ាមិនផុតក៏ជ្រុលបុករថយន្ដបាឡែនខូចខាតមួយចំហៀងនិងបន្តទៅបុករះរថយន្ដនិងរទេះនិងម៉ូតូរុញទៅប៉ះទ្វារផ្ទះប្រជាពលរដ្ឋខូចខាតនិងទៅមុខលែងរួចតែម្ដង។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែកតៃកុងរថយន្ដបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លូននិងបានទំនាក់ទំនងទៅកម្លាំងជំនាញចុះធ្វើការវាស់វែងយករថយន្ដទាំងបួនគ្រឿងនិងសំភារៈខូចខាតទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាំជធានីភ្នំពេញដោះស្រាយតាមផ្លូវច្បាប់៕ ជ្រោយពេជ្យ


ចែករំលែក៖