ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូត្រូវរថយន្ដបុកអុសប្រហែល១០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះមួយម្នាក់ឯងត្រូវរថយន្ដបុកពេញទំហឹងត្រង់ផ្លូវបំបែកជាបួន កាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបុរីពិភពថ្មី ផ្លូវលេខ០៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ធឿន ទូច អាយុ២២ ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅក្នុងបុរីកើតហេតុខាងលើ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ 1k-6832 ធ្វើដំណើរតាមបណ្ដោផ្លូវក្នុងបុរីលេខ០៥ទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចផ្លូវបំបែកជាបួនក្នុងបុរី ក៏មានរថយន្ដមួយគ្រឿងម៉ាក Stnoam ពណ៌ កណ្ដុរព្រមះ ដែលពាក់ស្លាកលេខ 2A-6988 បើកបរក្នុងទិសដៅពីលិចមកកើត បានបុកម៉ូតូពេញទំហឹងនិងអូសប្រហែលជា១០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យសួគាភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុរួចសម្របសម្រួលនៅកន្លែងកើតហេតុ ដោយភាគីខាងរថយន្ដសងខាងភាគីម៉ូតូ៥០ដុល្លារ និងចេញថ្លៃថ្នាំពេទ្យ ដើម្បីបញ្ចប់រឿងកន្លែងកើតហេតុ៕ ភារ៉ា ដង្កោ


ចែករំលែក៖