ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនប្រុសស្រី៤នាក់ត្រូវបានព្រះរាជអាជ្ញាសម្រេច​ឃុំ​ខ្លួនបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តសៀមរាប៖ ជនជាតិចិន ប្រុស ស្រី ចំនួន ៤ នាក់ ក្នុងនោះម្នាក់ជាសង្ឃជាជនបង្ក វាយតបគ្នាជាមួយខ្មែរ បណ្តាលឲ្យរបួសទាំងសងខាង ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ ក្នុងក្រុងសៀមរាបកាលពីថ្ងៃទី៣០ ខែ វិច្ចិកា ឆ្នាំ២០១៧ មកម្ល៉េះ រហូតដល់២ថ្ងៃ ទើបអាចឃាតខ្លួនជនជាតិចិនទាំងនេះបានគឺ ពីថ្ងៃ ទី១ ខែធ្នូ និងទី២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវស៊ីវត្ថា ត្រង់ចំណុចមុខធនាគារអេស៊ីលីដា (ផ្សារកណ្តាល)ស្ថិតនៅភូមិ មណ្ឌល២ សង្កាត់ស្វាយដង្គំ និង ត្រង់ចំណុចមុខភោជនីយដ្ឋានហាដរ៉ក់ ភូមិ វត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប។

តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្ត បានប្រាប់នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេថា ជនសង្ស័យជនជាតិចិន ប្រុស ស្រី ចំនួន ៤នាក់ នោះមាន៖

ទី១/ ឈ្មោះ XIA HAO ភេទប្រុស កើតឆ្នាំ ១៩៨៦ កាន់លិខិតឆ្លងដែនលេខE៨១៤១៣២៨០

ទី២/ ឈ្មោះ XIA JIANPING ភេទ ប្រុស កើតឆ្នាំ ១៩៦៤ កាន់លិខិតឆ្លងដែនលេខE៨១៤៦៦៥៥៩

ទី៣/ ឈ្មោះ LIU LI ភេទ ស្រី កើតឆ្នាំ ១៩៩២ កាន់លិខិតឆ្លងដែនលេខE០៥៨៧៥៩១៧ បាននាំគ្នាព្រួតវាយទៅលើជនរងគ្រោះឈ្មោះ សឿន កុសល ភេទ ប្រុស ជនជាតិខ្មែរ ជាច្រើនដៃបណ្តាលឲ្យរងរបួសប៉ោងថ្ពាល់ខាងឆ្វេង និង រង្គើធ្មេញមុខចំនួន០៣ គ្រាប់ ខណៈពេលនោះជនរងគ្រោះ ក៍បានវាយតបត វិញ ដើម្បីការពារខ្លួន និងបានក្រុមអ្នករត់ រឺម៉កម៉ូតូកង់បី ជួយឃាត់ និង វាយទៅលើជនបង្កបណ្តាលឲ្យ ឈ្មោះ XIA HAO រងរបួសឈាមច្រមុះ និង ឈ្មោះ XIA JIANPING រងរបួសភ្នែកខាងស្តាំ។ មូលហេតុ៖(គឺការបើករថយន្តមិនយោគយល់គ្នា)។

ទី៤/ ព្រះសង្ឃចិន ឈ្មោះ YAN FENGLONG ភេទ ប្រុស កើតឆ្នាំ ១៩៦១ កាន់លិខិតឆ្លងដែនលេខEB០៧០៤៩០៨ មុខរបរ លោកសង្ឃចិន ស្នាក់នៅផ្ទះសំណាក់ មូលហេតុ ដើរបិណ្ឌបាត និង លក់អង្កាំឲ្យ ភ្ញៀវនៅតាមទីសាធារណៈដែលនាំឲ្យប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងខេត្តសៀមរាប ។

បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំង៤នាក់ ទាំងព្រះសង្ឃ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃុំខ្លួន បណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តសៀម​រាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង​ខេត្តសៀមរាប ថ្ងៃ ​ទី៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖