ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ មហាសន្និបាតនេះ រៀបចំដោយក្រសួងអប់រំយុវជន និងកីឡា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានចូលរួមបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជានាពេលនេះ ហើយ សម្តេច បានកោតសរសើរចំពោះអង្គមហាសន្និបាត ក្រុមការិទ្ធិកម្ពុជា និងមន្ត្រីក្រសួងអប់រំដែលបានចូលរួមក្នុងចលនាកាយរឹទ្ធិកម្ពុជាកន្លងមក ជាពិសេស សម្តេចតេជោ បានរំលឹកដល់នូវការខិតខំប្រឹងប្រែងរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការជម្រុញចលនាកាយរឹទ្ធិកម្ពុជា។
នាឱកាសនេះសម្តេចតេជោ ហ៊ុន បាន បានផ្តល់អនុសាសន៍ ៦ ចំនុចដល់ ក្រុមប្រឹក្សាការឹទ្ធិជាតិកម្ពុជា:
១)ក្រុមប្រឹក្សាជាតិកម្ពុជា ថ្នាក់ជាតិ រាជធានីខេត្ត ស្រុកខណ្ឌ ត្រូវពង្រឹក និងជម្រុញចលនាកាយរឹទ្ធិអោយមានការចូលរួមស្ម័គ្រចិត្តបន្ថែមទៀត និងអប់រំបណ្តុះបណ្តាល ដើម្បីពង្រឹកសម្ថភាពអោយកាន់តែល្អប្រសើរ។
២)កាយរឹទ្ធិកម្ពុជាត្រូវយកចិត្តទុកដាក់ជ្រើសរើសសមាជិកកាយរឹទ្ធិបន្ថែមទៀត ហើយត្រូវមានការចាត់តាំងមេដឹកនាំកាយរឹទ្ធិដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមជាបេក្ខជន ប្រកួតប្រជែង ក្នុងចលនាកាយរឹទ្ធិពិភពលោក។
៣) បន្តការខិតខំប្រឹងប្រែង រៀបចំផែនការរយះពេលវែង មធ្យម និងខ្លីរបស់ខ្លួន ក្នុងការបង្កើតមូលនិធិកាយរឹទ្ធិ ដើម្បីជួយកាយរឹទ្ធិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។
៤) ត្រូវបន្តរៀបចំ នឹងបង្កើតប្រសិទ្ធិភាពគ្រប់គ្រង សកម្មភាពការងារ កាយរឹទ្ធិរាជធានី ខេត្ត ស្រុក ខណ្ឌ ដើម្បីអោយមានដំណើរការកាន់តែល្អប្រសើរឡើង នឹងត្រូវរៀបចំគោលនយោបាយនិងកម្មវិធីសម្រាប់កាយរឹទ្ធិ ជាពិសេសត្រូវយកចិត្តទុកដាក់ប្រមូលផ្តុំកម្លាំងកាយរឹទ្ធិទាំងអស់ដែលបានប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ដែរមកបន្តការសិក្សា និងឧត្តមសិក្សាទាំងសាធារណៈ និងឯកជន។
៥)បង្កើតកិច្ចសហប្រតិប្ត្តការល្អជាមួយអង្គការពិភពលោក នៃចលនាកាយរឹទ្ធិដើម្បីចូលរួមក្នុងការបណ្តុះបណ្តាលកាយរឹទ្ធិ និងបណ្តុះបណ្តាល មេការិទ្ធ ដើម្បីផ្លាស់ប្តូរការបណ្តុះបណ្តាលជំនាញផ្សេង។
៦)ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំកម្មវិធីទិវាទការិទ្ធិ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដូចជា ការបោះជំរុំ ការជួបជុំកាយរឹទ្ធិប្រចាំឆ្នាំ និងទិវាសំខាន់ៗដទៃទៀត។
នៅក្នុងមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាកចក្រកម្ពុជា ត្រូវបានជ្រើសតាំងជា គរុគុណកាយរឹទ្ធិជាតិម្ពុជា។ សម្តេចតេជោ បានទទួលយកនូវការផ្តល់គោរម្យងារនិងតួនាទីនេះដោយរីករាយ។
មុននឹងបញ្ចាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានជូនពរដល់អង្គមហាសន្និបាត និងក្រុមកាយរឹទ្ធិទាំងអស់ជួបតែសេចក្តីសុខចម្រើន និងជោគជ័យនៅក្នុងការដឹកនាំសកម្មភាពកាយរឹទ្ឋនៅក្នុងប្រទេសកម្ពុជា៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ