ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូដឹកគ្នា៣នាក់ដួលចូលក្រោមរថយន្តកិនស្លាប់ទាំងមួកសុវត្ថិភាពគួរឲ្យរន្ធត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរស៣នាក់សង្ស័យសហរវឹងស្រា់ ជិះម៉ូតូដឹកគ្នាដោយល្បឿនលឿន បានបើកជែងយានយន្តផ្សេងៗ ជ្រុលចូលគន្លងផ្លូវម្ខាងទៀត រួចក៏រេចង្កូតប៉ះរថយន្តធុនធំ១គ្រឿង កំពុងបើកបញ្ច្រាសមកពីមុខ បណ្តាលឲ្យដួលម៉ូតូ ខ្ទាតមនុស្សចូលក្រោមរថយន្ត ត្រូវរថយន្តកិនស្លាប់ទាំង៣នាក់ភ្លាមៗនៅកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍គួររន្ឋត់ខាងលើនេះ បានកើតឡើងកាលពីម៉ោង៥ និង៤០នាទីព្រលប់ ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ក្នុងភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង។

រថយន្តបង្កម៉ាក ហុីណូភ្លៅ៥ ព៌ណលឿង ពាក់ស្លាកលេខព្រះសីហនុ ៣A-០៨៩៨ អ្នកបើកបរមិនស្គាល់ឈ្មោះ។ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមc១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ១GH-០៣៤៧ ព៌ណ លឿង បើកបរដោយឈ្មោះ1-ឈ្មោះ ហ៊ុន សៅរិទ្ធ ភេទប្រុស អាយុ 24ឆ្នាំ នៅភូមិត្រពាំងខ្នា ឃុំពោធិ៍ម្រៀល ស្រុកបសេដ្ឋ ខេត្តកំពង់ ស្ពឺ មានប្រពន្ធនៅភូមិស្មិត ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានមួកសុវត្ថិភាព ។ 2-ឈ្មោះ ច័ន្ទ រស្មី ភេទប្រុស អាយុ 18ឆ្នាំ នៅភូមិស្មិត ឃុំមានជ័យ មានមួកសុវត្ថិភាព។ 3-ឈ្មោះ ថា រ៉េត ភេទប្រុស អាយុ 18 ឆ្នាំ នៅភូមិស្មិត ឃុំមានជ័យ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ប៉ូលីសចរាចរថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូដឹកគ្នាយ៉ាងលឿន ដោយសង្ស័យស្រវឹងស្រា បើកជ្រែយានយន្តផ្សេងៗតាមដងផ្លូវ ទិសដៅពីកើតទៅលិច ដោយមានពាក់មួកសុវត្ថិភាពគ្រប់គ្នា។ លុះដល់កន្លែងកើតហេតុ ម៉ូតូបានជ្រុលចូលគន្លងផ្លូវម្ខាងទៀតនៅខាងឆ្វេងដៃ។ ស្របពេលនោះក៏មានរថយន្តបង្ក១គ្រឿងបើកបរពីលិចទៅកើត បញ្ច្រាសទិសមកដល់ដែរ ហើយម៉ូតូបានរេចង្កូតកៀររថយន្តនោះ បណ្តាលឲ្យដួលខ្ទាតជនរងគ្រោះទាំង៣ នាក់ចូលក្រោមរថយន្ត បណ្តាលឲ្យកិនស្លាប់ភ្លាមៗ។ ចំណែកម៉ូតូ ខ្ទាតចេញក្រៅ ខូចខាតតិចតួច។

ប្រភពដដែលបន្តទៀតថា ក្រោយកិនមនុស្សស្លាប់ ជនបង្កព្យាយាមបើករថយន្ត រត់គេចខ្លួនពីកន្លែងកើតហេតុ ទើបកំលាំងនគរបាលស្រុក សហការជាមួយ សមត្ថកិច្ចស្រុកឧដុង្គ ឃាត់បាននៅឃុំវាលពង់ ស្រុកឧដុង្គ ។

ចំពោះអត្តសញ្ញាណប័ណ្ណ ឈ្មោះ ម៉ី សៅរី ភេទប្រុស អាយុ៥២ឆ្នាំ គឺជារបស់ឪពុកជនរងគ្រោះ មិនស្ថិតនៅក្នុងហេតុការនេះទេ។

សពជនរងគ្រោះទាំង៣នាក់ ត្រូវសមត្ថកិច្ចជំនាញ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាង រថយន្តនិង ម៉ូតូសមត្ថកិច្ចូ យកមករក្សាទុកនៅអធិការដ្ឋាន ចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖