ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រគល់អាវុធស្នប់ជូននគរបាលប៉ុស្តិ៍រក្សាទុក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋម្នាក់បានភ្ញាក់រលឹកយកអាវុធកែច្នៃមកប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលចំរើនផល ដើម្បីរក្សាទុកជាបណ្ណោះអាសន្ន។

ពិធីប្រគល់អាវុធកែច្នៃខាងលើ ធ្វើឡើងនារសៀល ថ្ងៃ៣ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍រដ្ឋបាលចំរើនផល ស្ថិតក្នុងភូមិ.សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលចំរើនផលបានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានភ្ញាក់រលឹកយកអាវុធកែច្នៃមកប្រគល់ឲ្យជូននគរបាលឈ្មោះ កែ ប៉ន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដូនអី សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា អាវុធដែលពលរដ្ឋយកមកប្រគល់ជូនជាអាវុធប្រភេទកែច្នៃ(ស្នប់) គាត់បានរាបរបប្រាប់ថាអាវុធនេះទិញពីអ្នកស្គាល់គ្នានៅព្រំដែន(កម្ពុជា,ថៃ) បានប្រើប្រាសអស់រយៈពេលជាង ១ឆ្នាំមកហើយ ក៍បានឮជាញឹកញយការផ្សព្វផ្សាយពីសំណាក់អាជ្ញាធរមានសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជាដើម។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា វត្ថុតាងអាវុធកែច្នៃបានរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំរើនផល ហើយនឹងបន្តការផ្សព្វផ្សាយដើម្បីភូមិឃុំមានសុវត្ថិភាព៕  បឹុម ពិន


ចែករំលែក៖