ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​បែន​មួយ​គ្រឿង​​បុក​ម៉ូតូ​បណ្តាលឲ្យ​រង​របួស​ធ្ងន់​មនុស្ស​ម្នាក់​នៅ​វាល​រេញ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ មន្រ្តីនគរបាលខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ វេលាម៉ោង​១៦និង៤០នាទី​ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៧៥-១៧៦ ស្ថិត​នៅ​ភូមិ​ត្រពាំងមូល​ ឃុំ​ជើង​គោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង​ រថយន្ត​បែន​ដឹក​ដី​ ១គ្រឿង​ម៉ាក​ NISSAN DIESEL​ ពណ៌​ បៃតង​ គ្មាន​ស្លាក​លេខ​ អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ​ មានទិសដៅពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ លុះ​ដល់ចំណុចខាងលើ​រថយន្ត​បាន​បត់​ឆ្វេង​ឆ្លងកាត់​ផ្លូវ​ បណ្ដាល​ឲ្យ​បុក​នឹង​ម៉ូតូ​ ១គ្រឿង​ម៉ាក​ HONDA​ C125 ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ ព្រះសីហនុ​1E-1330 បើកបរ​ដោយ​ឈ្មោះ​ សុខ​ រ៉ាយុទ្ធ​ ភេទ​ ប្រុស​ អាយុ​ ៣៩ឆ្នាំ​ មានទីលំនៅ​ភូមិ​វាលមាស​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់​ មាន​ទិសដៅ​ផ្ទុយ​គ្នា​។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ ឈ្មោះ​ សុខ​ រ៉ាយុទ្ធ​ រង​របួស​ធ្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​លិគឹមឌី​វាលរេញ​។

ចំណែក​អ្នកបើកបរ​រថយន្ត​ បាន​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។

រថយន្ត​ និង​ ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​៕ ឆ្លាម សមុទ្រ


ចែករំលែក៖