ភ្នំពេញ៖ បុរសម្នាក់ មិនដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ ស្រាប់តែដេកស្លាប់ក្នុងរថយន្តមួយគ្រឿង ស្ថិតនៅក្នុងបរិវេណកម្សាន្តរ៉ុក សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីនេះបង្កការភ្ញាក់ផ្អើលនៅវេលាព្រឹកព្រលឹម ថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ៩ ខែធ្នូ ឆ្នាំ២០១៧។
សមត្ថកិច្ចជំនាញបាននិងកំពុងធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះថា តើការស្លាប់នេះបណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដ៕ ស រស្មី